Capello ៖ Ronaldo នៅ​សល់​ពេល​យ៉ា​ង​ហោច​ណាស់​៣​ឆ្នាំ​ទៀត…

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ហើយ​ក៏​ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​របស់​មួយ​រូប​ Real Madrid គឺ​លោក​ Fabio Capello បាន​និយាយ​ថា​ Cristiano Ronaldo នៅ​សល់​ពេល​យ៉ាង​ហោច​ក៏​៣​ឆ្នាំ​ទៅ​មុខ​ទៀត​ដែរ​ដើម្បី​ឈរ​ជា​កីឡាករ​លំដាប់​កំពូល​មួយ​រូប ។

ដោយ​លោក​ Capello បាន​ប្រាប់​សារព័ត៌មាន​ Candena Cope ថា « ខ្ញុំ​ជឿ​ថា Cristiano Ronaldo អាច​បន្ត​លេង​បាន​ល្អ​យ៉ាង​ហោច​ណាស់​ក៏​៣​ឆ្នាំ​ទៀត​ដែរ​ ព្រោះ​ដោយ​សារ​តែ​ការ​ព្យាយាម​របស់​គេ​រួម​ផ្សំ​នឹង​បទ​ពិសោធន៍​ គេ​នឹង​អាច​រក្សា​ទម្រង់​លេង​របស់​គេ​បាន​ » ។

លោក​ Capello បន្ថែម​ថា​ « តាម​កម្រិត​របស់​គេ​ត្រឹម​វ័យ​៣៤​ឆ្នាំ​វា​គ្មាន​បញ្ហា​ទេ​សម្រាប់​គេ​ ដែល​អាច​ឈរ​ជា​កីឡាករ​លំដាប់​កំពូល​នោះ​ ។ វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​រក​កីឡាករ​ដែល​ពូកែ​រក​គ្រាប់​បាល់​ដូច​គេ​នោះ​ » ។

គួរ​បញ្ជាក់​ថា​ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត​ឲ្យ​ Real Madrid ក្នុង​ក្រប​ខណ្ឌ​ La Liga នៅ​រដូវ​កាល​នេះ​កីឡាករ​ Cristiano Ronaldo ដែល​បច្ចុប្បន្ន​មាន​វ័យ​៣១​ឆ្នាំ​អាច​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​១៩​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Capello ៖ Ronaldo នៅ​សល់​ពេល​យ៉ា​ង​ហោច​ណាស់​៣​ឆ្នាំ​ទៀត…已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: