កីឡាករ​ Ashley Cole សម្រេច​ចិត្ត​ចាក​ចេញ​ពី​អ៊ីតាលី​ទៅ​អាមេរិក​ដើម្បី​លេង​នៅ​ក្លឹប​ជាមួយ​ Gerrard ដែរ​ហើយ​

អតីត​ខ្សែ​ការពារ​​របស់​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ​ Ashley Cole បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​ Roma ប្រទេស​អ៊ីតាលី​ហើយ​ដើម្បី​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ LA Galaxy ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ជា​ក្លឹប​ដែល​ Steven Gerrard កំពុង​លេង​បច្ចុប្បន្ន​ ។

ខណៈ​កីឡាករ​ Ashley Cole សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​នៅ​អ៊ីតាលី​មួយ​នេះ​ដោយ​សារ​រូប​គេ​មិន​សូវ​បាន​លេង​ទៀង​ទាត់​នោះ​ទេ​ ដោយ​តាំង​ពី​ចូល​រួម​ជាមួយ​ Roma កាល​ខែ​កក្កដា​ឆ្នាំ​២០១៤​មក​គេ​បាន​បង្ហាញ​ខ្លួន​ត្រឹម​១៦​ប្រកួត​ប៉ុណ្ណោះ​គិត​មក​ដល់​ពេល​នេះ​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​​ការ​ផ្លាស់​ទៅ​ទ្រនំ​ថ្មីដើម្បី​មាន​ឱកាស​លេង​ច្រើន​ជាង​នេះ​​ ។

គួរ​រំលឹក​ថា​អតីត​ខ្សែ​ការពារ​ដ៏​ល្អ​របស់​ក្លឹប​ Arsenal និង​ Chelsea វ័យ​៣៥​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​៦០០​ប្រកួត​សម្រាប់​ក្លឹប​ដែល​គេ​ធ្លាប់​លេង​ និង​ធ្លាប់​បង្ហាញ​ខ្លួន​ចំនួន​១០៧​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​ Ashley Cole សម្រេច​ចិត្ត​ចាក​ចេញ​ពី​អ៊ីតាលី​ទៅ​អាមេរិក​ដើម្បី​លេង​នៅ​ក្លឹប​ជាមួយ​ Gerrard ដែរ​ហើយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: