មិន​ដឹង​ជា​មាន​រឿង​អ្វី នារី​ម្នាក់​បាន​ចេញ​ពី​រថយន្ត​របស់​ខ្លួនហើយ​ទុក​ឲ្យ​វា​ទៅ​មុខ​ដោយ​គ្មាន​អ្នក​បើក

វីដេអូ​មួយ​ដែល​ធ្វើ​មនុស្ស​ជា​ច្រើន​មាន​ការ​ហួស​ចិត្ត​នឹង​ទង្វើ​របស់​នារី​ម្នាក់​ដែល​បាន​ចាក​ចេញ​ពី​រថយន្ត​របស់​ខ្លួន ហើយ​បណ្ដោយ​ឲ្យ​វា​ទៅ​មុខ​ដោយ​គ្មាន​អ្នក​បើក​បរ។

បើ​រយៈ​វីដេអូ​ដែល​បាន​ថត​ដោយ​កាមេរ៉ា​នៅ​ក្នុង​រថយន្ត​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នារី​វ័យ​ក្មេង​ម្នាក់​ពេល​ដែល​កំពុង​តែ​បើក​បរ​សុខៗ​ស្រាប់​ជាន់​ហ្រ្វាំង​រួច​បើក​ទ្វារ​ចេញ​ពី​រថយន្ត​របស់​ខ្លួន ដោយ​មិន​បាន​ពន្លត់​នូវ​ម៉ាស៊ីន​រថយន្ត​នោះ​ទេ ដែល​បាន​បណ្ដាល​ឲ្យ​វា​ទៅ​មុន​ដោយ​គ្នា​អ្នក​បើក ហើយ​ចូល​ទៅ​កាន់​គន្លង​ផ្លូវ​ម្ខាង​ទៀត​ដែល​មាន​ទិស​ផ្ទុយ​គ្នា។

ប៉ុន្តែ​ជា​សំណាង​ល្អដែល​វា​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះ​​ថ្នាក់​នោះ​ទេ ដោយ​សារ​រថយន្ត​មាន​ល្បឿន​យឺត ហើយ​អ្នក​បើកបរ​ដទៃ​ទៀត​អាច​ជាន់​ហ្រ្វាំង​នឹង​គេច​ទាន់​ពេល។

ងាក​មក​មើល​បណ្ដាញ​សង្គម​ឯ​នេះ​វិញ អ្នក​ខ្លះ​បាន​ស្តី​បន្ទោស​ទៅ​លើ​ស្រ្តី​វ័យ​ក្មេង​នោះ​ថា​ធ្វើទង្វើ​ឆ្គួតៗ​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ក៏​បាន​បញ្ចេញ​មតិ​ថា ប្រហែល​ជា​រថយន្ត​របស់​ស្រ្តី​ម្នាក់​នោះ​មាន​បញ្ហា​អ្វី​មួយ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចេញ​ពី​រថយន្ត​របស់​ខ្លួន​ ការពារ​កុំ​ឲ្យ​ជួប​រឿង​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​នាង៕​​

 

ប្រែសម្រួល ៖ ជលស័យ

  • មិន​ដឹង​ជា​មាន​រឿង​អ្វី នារី​ម្នាក់​បាន​ចេញ​ពី​រថយន្ត​របស់​ខ្លួនហើយ​ទុក​ឲ្យ​វា​ទៅ​មុខ​ដោយ​គ្មាន​អ្នក​បើក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: