សមាជិក​នៃ​ក្រុម​​ចម្រៀង​នារី Girls’ Generation នឹង​ប៉ះ​គ្នា​ជាមួយ Jessica នា​ខែ​មិនា​នេះ

បន្ទាប់​ពី​បាន​ចាក់ចេញ​ពី​ផលិតកម្ម​ SM Entertainment Jessica បាន​កំពុង​តែ​ផ្ដោត​សំខាន់​ទៅ​លើ​សកម្មភាព​ដទៃ​ជា​ច្រើន​ទៀត។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ នាង​ក៏​បាន​ថត​ជា​ចម្រៀង​ ហើយ​ត្រៀម​ត្រលប់​មក​ជា​តារា​ចម្រៀង​វិញ។ ផលិតកម្មSM Entertainment បាន​ប្រកាស​ថា​ អាល់ប៊ុម​ សូឡូ​របស់​ក្រុម​ចម្រៀង​នារី​នេះ នឹង​ចេញ​នៅ​ក្នុង​ខែ​មិនា​នេះ​ហើយ។​ ការ​ពិត​ទៅ Taeyeon បាន​​ចាប់​ផ្ដើម​ចេញ​នូវ​​ចម្រៀង​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា​ Rain កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មី​នេះ។

ជាមួយ​គ្នា​នេះ​ដែល​Jessica អាច​នឹង​ជួប​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​របស់​ពួកគេ​ក្នុង​កម្មវិធី​មួយ។​ ដោយ​ខែ​មិនា​ទើប​តែ​បាន​ចាប់​ផ្ដើម នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ត្រូវ​ឡើង​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ‘‘ ។ ចំណែក​ឯ Hyoyeon ក៏​បាន​គ្រោង​នឹង​ក្នុង​កម្ម​នោះ​ផង​ដែរ​​ក្នុង​នាម​ជា​អ្នក​ណែនាំ​ក្នុង​កម្មវិធី​នោះ។

តើ​លោក​អ្នក​រំភើប​ជាមួយ​នឹង​ការ​ត្រលប់​មក​វិញ​របស់​ពួកគេ​ទេ?

​​ប្រភព ៖

ដោយៈ Gemini Fleta

  • សមាជិក​នៃ​ក្រុម​​ចម្រៀង​នារី Girls’ Generation នឹង​ប៉ះ​គ្នា​ជាមួយ Jessica នា​ខែ​មិនា​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: