Samsung Galaxy s6 Edge Iron Man Edition នឹង​​​បង្ហាញ​ខ្លួន​​ក្នុង​ពេល​ឆាប់ៗ​នេះ

រូប​រាង​របស់ s6 Edge ក្នុង​ពាក្យចរចាមអារាម

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​លឺ​រួច​មក​ហើយ​អំពី​ពាក្យ​ចរ​ចាម​អារាម​ អំពី Galaxy s6 Edge The Avenger Edtion ឬGalaxy s6 Edge Iron Man Edtion​ តែ​នៅ​ពេល​នេះ​ Samsung បាន​កំពុង​បង្ហាញ​ថា​ពាក្យ​ចរចាមអារាម​ ទាំង​នោះ​អាច​នឹង​ក្លាយ​ជា​ការ​ពិត តាម​រយះ​ការ​បង្ហោះ​រូបភាព​មួយដែល​​មាន​ពាក្យ​ថា Coming Soon ជាមួយ​នឹង​ប្រអប់ s6 Edge ដែល​មាន​រូប Iron Man នៅ​លើ​បណ្តាញ​សង្គម Twitter។

នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​កូរ៉េ​ខាងត្បូង​ Samsung សហការ​ជាមួយ​នឹង​ផលិតកម្ម​​ភាពយន្ត​ដ៏ ល្បី​ Marvel​ ព្រោះអី​Samsung ធ្លាប់​បាន​ផ្ដល់​នូវ​​ស្រោម​ទូរស័ព្ទ​ដែល​មាន​រូប​របស់​ វី រះ​បុរស​ក្នុង​ខ្សែ​ភាព​យន្ត​ The Avenger សម្រាប់​ការ​ជាវ​ Samsung Galaxy Note 4 ក៏​ដូច​ជា Themes សម្រាប់​ Touch Wizard ថ្មី​របស់​ Samsung ផង​ដែរ។

នៅ​ពេល​ដែល s6 Edge Iron Man Edition បង្ហាញ​រូបរាង​ គេ​សង្ឃឹម​ថា​Edition ផ្សេង​ទៀត​នៃ​វីរះ​បុរស​ Avenger ដែល​មាន​ដូចជា​ Captain America, Hulk, Thor ជាដើម​ប្រហែល​ជា​អាច​នឹង​បង្ហាញ​ខ្លួន​ផង​ដែរ។ សំរាប់​អ្នក​ដែល​ចូល​ចិត្ត Galaxy s6 Edge កំពុង​តែ​រង​ចាំ​មើល​ថាតើ​រូប​រាង​របស់​ s6 Edge Iron Man Edition នឹង​មាន​រូបរាង​បែប​ណា? តើ​វា​អាច​នឹង​មាន​រូប​រាង​ដូច​ពាក្យ​ចរចាមអារាម​ដែរ​ឬទេ ?

Samsung Galaxy s6 Edge Iron Man Edition នឹង​​​បង្ហាញ​ខ្លួន​​ក្នុង​ពេល​ឆាប់ៗ​នេះ

Samsung Galaxy s6 Edge Iron Man Edition នឹង​​​បង្ហាញ​ខ្លួន​​ក្នុង​ពេល​ឆាប់ៗ​នេះ

ប្រភព ៖ &

  • Samsung Galaxy s6 Edge Iron Man Edition នឹង​​​បង្ហាញ​ខ្លួន​​ក្នុង​ពេល​ឆាប់ៗ​នេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: