ត្រូវ​បុរស​អាវ​​ក្រោះ​មាស​វាយ​បែក​ក្បាល​ក្នុង​ទូរថភ្លើង​ក្រោម​ដី​ព្រោះ​តែ​ឈ្លើយ​ពេក

យុវ​ជន​វ័យ​ក្មេង ជន​​ជាតិ​ចិន​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​អត្តសញ្ញាណ​​ម្នាក់​ត្រូវ​បាន​បុរស​ស្លៀក​ពាក់​ឈុត​អាវ​ក្រោះ​ពណ៌​មាស​វាយ​ដោយ​ញញួរ​បែក​ក្បាល​ហូរ​ឈាម​ជោគ​ព្រោះ​តែ​ឈ្លើយ​ពេក។

ត្រូវ​បុរស​អាវ​​ក្រោះ​មាស​វាយ​បែក​ក្បាល​ក្នុង​ទូរថភ្លើង​ក្រោម​ដី​ព្រោះ​តែ​ឈ្លើយ​ពេក

បើ​យោង​ទៅ​តាម​វីដេអូ​ រឿង​ហេតុ​កើត​ឡើង​ដោយ​សារ​បុរស​វ័យ​ក្មេង​ម្នាក់​បាន​អង្គុយ​បរិភោគ​គ្រាប់​ឪឡឹក​ហើយ​បោះ​សំបក​ចោល​ពេញ​រថយន្ត​ភ្លើង។ ឃើញ​ដូចនេះ​ស្ត្រី​ម្នាក់​ក៏​បាន​​ស្ដី​បន្ទោស​ទៅ​លើ​រូបគេ ក្រោយ​ពី​ទទួល​ការ​ស្ដី​បន្ទោស​គេ​មិន​ត្រឹម​តែ​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​និយាយ​ឈ្លើយ​​ដាក់​ស្ត្រី​ម្នាក់​នោះ និង​ជេរ​ផង​ដែរ។

ដោយ​អត់​ទ្រាំ​មិន​បាន​បុរស​ម្នាក់​ដែល​អង្គុយ​ក្បែរ​ក្មេង​ប្រុស​ជម្លើយ​ម្នាក់​នោះ​ក៏​បាន​ស្ដី​បន្ទោស​រូបគេ​គេ​ផង​ដែរ ប៉ុន្តែ​គេ​មិន​ខ្វល់​ហើយ​ថែម​ទាំង​ជេរ​គាត់​​ទៀត។ ឮ​ដូចនេះ​​គាត់​​ក៏​ក្រោក​ឈរ​ឡើង​ហើយ​ប្រាប់​គេ​ឲ្យ​រើស​សំបក​គ្រាប់​ឪឡឹក​​ដែល​គេ​បោះ​ចោល​នោះ មិន​ត្រឹម​តែ​មិន​រើស​នោះ​ទេ​គេ​ថែម​ទាំង​ច្រាន​គាត់​ទៀត​ផង។

ក្រោយ​មក​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​ផ្អើល​​ពេញ​ទូ​រថភ្លើង​នោះ ហើយ​ក៏​លេច​ចេញ​នូវ​បុរស​ស្លៀក​ពាក់​ឈុត​អាវ​ក្រោះ​ពណ៌​មាស​កាន់​ញញួរ​នៅ​នឹង​ដៃ វា​ក្បាល​បុរស​វ័យ​ក្មេង​ដ៏​ឈ្លើយ​ម្នាក់​នោះ​រហូត​ដ៏​បែក​ក្បាល​ហូរ​ឈាម​ឥត​ឈប់។ សំណាង​ណាស់​ដែល​អ្នក​នៅ​ជិត​នោះ​ជួយ​ឃាត់​កុំ​អី​មិន​ដឹង​ថា​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

ប៉ុន្តែ​គេ​មិន​ដឹង​ថា​វា​គឺ​ជា​ការ​ពិត ឬ ជា​ការ​រៀប​ចំ​ក្នុង​ការ​បង្កើត​ជា​វីដេអូ​មួយ​សម្រាប់​អប់រំ​នោះ​ទេ ដោយ​ប្រភព​នៃ​វីដេអូ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​រ៉ាង​ទាំង​អស់​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នេះ​ជា​​សារ​អប់​រំ​មួយ​ទៅ​ដល់​ប្រិយមិត្ត​ និង​មិត្ត​អ្នក​អាន​គ្រប់​រូប​ ឲ្យ​មាន​សុជីវធម៌​នៅ​ក្នុង​ខ្លួន ជៀស​វាង​ជួប​រឿង​អកុសល​ដូច​បុរស​វ័យ​ក្មេង​ម្នាក់​នោះ​ ក៏​ដូចជា​ទទួល​បាន​នូវ​ការ​គោរព​សរសើរ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន៕

ប្រែសម្រួល ៖ ជលស័យ

  • ត្រូវ​បុរស​អាវ​​ក្រោះ​មាស​វាយ​បែក​ក្បាល​ក្នុង​ទូរថភ្លើង​ក្រោម​ដី​ព្រោះ​តែ​ឈ្លើយ​ពេក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: