ដឹង​អាយុ​ពិត​ស្រី​ស្អាត​ម្នាក់​នេះ​ប្រិយមិត្ត​ប្រាកដ​ជា​ហួស​ចិត្ត​មិន​ខាន​

តារាម៉ូដែលជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា Masako Mizutani គឺអាចនិយាយថាជានារីដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់ ហើយរូបថតរបស់នាងគឺបានទាក់ចិត្តបុរសមិនតិចនោះទេ ។

ប៉ុន្ដែរឿងដែលមិនស្មានដល់គឺសម្រស់របស់នាងនឹងអាយុគឺខុសគ្នាឆ្ងាយខ្លាំងណាស់ ដោយតាមប្រភពពី The Mirror បានឲ្យដឹងថា Masako Mizutani បានកើតនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ១៩៦៨ ដែលមានន័យថាអាយុរបស់នាងបច្ចុប្បន្នគឺ៤៧ឆ្នាំ ។ តែយ៉ាងណាដោយសារតែសម្រស់នៅតែវ័យក្មេងបែបនេះនាងត្រូវបានគេដាក់រហ័សនាមថា « Lady of eternal youth » ដែលមានន័យថា « ស្ដ្រីដែលនៅវ័យក្មេងជានិរន្ត » ។

ហើយថ្មីនេះ Masako Mizutani បានធ្វើការចែករំលែកនៅបទពិសោធន៍ដែលធ្វើឲ្យនាងអាចថែរក្សាសម្រស់ឲ្យនៅក្មេងបែបនេះតាមរយៈ Facebook ថា « ហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីរក្សារូបរាងកាយនឹងដើម្បីឲ្យអារម្មណ៍ស្រស់ថ្លាល្អ គេងឲ្យបានគ្រប់គ្រាន់ជាពិសេសនៅឲ្យឆ្ងាយពីការជក់បារី » ។

នាងបន្តថា « ការទទួលទានគឺជារឿងដ៏សំខាន់អាហារដ៏ល្អមានដូចជាផ្លែឈើ ទឹកដោះគោ គ្រាប់ធញ្ញជាតិនិងបន្លែសុទ្ធមានផលល្អសម្រាប់ស្បែក ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកត្រូវចេះក្បួនថែទាំសុខភាពស្បែកព្រោះធូលី ភាពកខ្វក់នានាក៏ដូចជាពន្លឺព្រះអាទិត្យសុទ្ធតែបណ្ដាលឲ្យប៉ះពាល់ស្បែករបស់អ្នកផងដែរ មួយវិញទៀតអ្នកគួរតែលាបឡេដែលមានវីតាមីន E ដើម្បីស្បែកមានសភាពទន់ល្មើយ » ។

ខាងក្រោមរូបរបស់ស្រីស្អាតដែលបង្ហោះនៅលើ Instagram កាលពីប៉ុន្មានមុនប៉ុណ្ណោះ ៖

1 នៃ 4

 

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

 

  • ដឹង​អាយុ​ពិត​ស្រី​ស្អាត​ម្នាក់​នេះ​ប្រិយមិត្ត​ប្រាកដ​ជា​ហួស​ចិត្ត​មិន​ខាន​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: