ខ្នរផ្ដល់រង្វាន់ប្រាក់លាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺខុសពីរាល់ឆ្នាំសម្រាប់អ្នកមីង វ៉ាន់ សុខុម ។ គាត់សប្បាយចិត្ត និងរំភើបជាងរាល់ឆ្នាំដោយសារតែ គាត់បានឈ្នះរង្វាន់ជាទឹកប្រាក់ ពីការប្រើប្រាស់ម្សៅស៊ុបខ្នរ។

អ្នកមីង វ៉ាន់ សុខុម បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តណាស់ដែលឈ្នះរង្វាន់ 10ម៉ឺនរៀល ពីម្សៅស៊ុបខ្នរចំរដូវបុណ្យភ្ជុំនេះ ព្រោះវាអាចជួយ ការចំណាយបានខ្លះ”។
អ្នកមីង វ៉ាន់ សុខុម មានអាយុ ៥៥ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល បានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន 10ម៉ឺនរៀលពីម្សៅស៊ុបខ្នរ។ គាត់ជាអ្នកឈ្នះរង្វាន់មួយរូបក្នុង ចំណោមអតិថិជនជាច្រើននាក់ផ្សេងទៀត ដែលមាន ឱកាសឈ្នះរាប់ពាន់រង្វាន់ពី ផលិតផលម្សៅស៊ុបខ្នរ សរុបជាទឹកប្រាក់ចំនួន 265 លានរៀល។

ចំណែកឯបងស្រី ពុធ វឌ្ឍនា ដែលជាចុងភៅប្រចាំគ្រួសារ ហើយ ជាអ្នកលក់គុយទាវនៅទីក្រុងភ្នំពេញ ក៏នឹកស្មានមិនដល់ថាគាត់ ក៏បានឈ្នះរង្វាន់ផងដែរ។
បងស្រី ពុធ វឌ្ឍនា បាននិយាយថា៖ “មុនដំបូង ខ្ញុំអត់ជឿដែរ ។ ខ្ញុំបើកមើល ខ្ញុំបញ្ជាក់សួរប្ដីខ្ញុំម្ដង ។ ប្តីខ្ញុំថា ប្រហែលជា មិនមែនត្រូវទេ ។ ខ្ញុំអត់អស់ចិត្ត ខ្ញុំមកសួរអ្នកលក់ អ្នកលក់ថាត្រូវ ។ ហើយខ្ញុំសប្បាយចិត្តណាស់ ដែលបានត្រូវ ១០ ម៉ឺន អ៊ីចឹង ព្រោះអត់ដែលត្រូវរង្វាន់សោះតែម្តង” ។

នារដូវបុណ្យភ្ជុំនេះ ក្រុមហ៊ុនយូនីលីវើកម្ពុជា ចែកចាយផលិតផលម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ដែលជាស្លាកយីហោ លំដាប់ថ្នាក់ពិភពលោក ហើយក៏ជាផលិតផលដែលប្រជាជនខ្មែរនិយមចូលចិត្ត អាចទទួលបានរង្វាន់ ប្រាក់លានរៀល ដែលចូលរួមធ្វើឲ្យការជួបជុំក្រុមគ្រួសាររបស់ប្រជាជនខ្មែរ កាន់តែរីករាយក្នុងរដូវបុណ្យភ្ជុំនេះ។

រង្វាន់ដែលផ្តល់ជូនមាន 3ប្រភេទ គឺ ៥លានរៀល ១លានរៀល និង ១០ម៉ឺនរៀល សរុបទឹកប្រាក់ចំនួន 265 លានរៀល ។ ការប្តូររង្វាន់ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2016 ។ សម្រាប់ព័ត៌មានបន្ថែម សូមអានខាងក្រោយកញ្ចប់។

ម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ធានាធ្វើឲ្យម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិ ព្រោះផលិតពីសាច់មាន់សុទ្ធ គុណភាពខ្ពស់ ផ្តល់នូវរសជាតិសាច់ពិតៗ និងគ្រឿងទេសល្អៗជាច្រើន។ ម្សៅស៊ុបខ្នរ គឺប្រើសម្រាប់គ្រប់មុខម្ហូបប្រភេទគោក ដូចជាឆា ប្រឡាក់ និងញាំជាដើម រីឯដុំស៊ុបខ្នរ ប្រើសម្រាប់គ្រប់សម្លទឹក ដូចជាស្ងោរគ្រប់ប្រភេទ ប្រហើរ និងស៊ុបជាដើម ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្នរផ្ដល់រង្វាន់ប្រាក់លាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខ្នរផ្ដល់រង្វាន់ប្រាក់លាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ