តៃវ៉ាន់​​ជួប​ព្យុះ​មួយ​ទៀត​ ​​សម្លាប់​​​៤នាក់ ​និង​របួស​៣១៦​​នាក់

​​ពលរដ្ឋ​តៃវ៉ាន់​​ចំនួន​ ​៤នាក់​បាន​ស្លាប់ និង​​៣១៦​នាក់​​របួស​​​​​ ក្រោយ​ព្យុះ​ Megi ថ្មី​មួយ​ទៀត​បាន​​​បោក​បក់​​ឆ្លង​កាត់​​​​កោះ​មួយ​នេះ ​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ។

 

តៃវ៉ាន់​​ជួប​ព្យុះ​មួយ​ទៀត​ ​​សម្លាប់​​​៤នាក់ ​និង​របួស​៣១៦​​នាក់

 

មនុស្ស​ប្រមាណ​ជាង​​ ១៤ ០០០​នាក់​​​ត្រូវ​បាន​ជម្លៀស​ និង​​ផ្ទះ​សម្បែង​ជាង​ ៣,១លាន​ខ្នង​ដាច់​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់។ ព្យុះ​​នេះ​បាន​​​​បណ្ដាល​​ឲ្យ​​​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​លិច​ផ្លូវ​ ​ផ្ទះ​ និង​​ទី​ធ្លា​ជា​ច្រើន​កន្លែង​ទៀត។

 

ជើង​ហោះហើរ​​ចំនួន​ ៤២០​​ ត្រូវ​លុប​ចោល និង​​ ៤៤៦​ ​ត្រូវ​​​ពន្យារពេល។ ប្រភេទ​ព្យុះ​ទីហ្វុង​នេះ​ បាន​ធ្វើ​ឲ្យ​បាក់​ដី​​នៅ​ទីក្រុង​ Hualien ភាគ​ខាង​កើត​កោះ​នៅ​ម៉ោង​ប្រមាណ​ ២​រសៀល ជាមួយល្បឿន​​ខ្យល់​​​​បក់​ ១៩៨​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង។

 

គួរ​រម្លឹក​​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៤​កញ្ញា​​កន្លង​ទៅ​ថ្មី​ៗ​នេះ​​​តៃវ៉ាន់​ទើប​​ប៉ះ​​កំពូល​ព្យុះ​​​​​ Meranti ​ក្នុង​ប្រវត្តិសាស្ត្រ​​​​ជាមួយ​ល្បឿន​ ៣៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ធ្វើ​ឲ្យ​​ផ្ទះ​ជាង​ ២៦​ម៉ឺន​​ខ្នង​​​ដាច់​​ភ្លើង​ប្រើ​ប្រាស់​ និង​មនុស្ស​ ១៥០០​នាក់​​បាន​ជម្លៀស​ តែ​​ពលរដ្ឋ​ពីរ​បី​នាក់​ប៉ុណ្ណោះ​បាន​​រង​របួស៕​

 

តៃវ៉ាន់​​ជួប​ព្យុះ​មួយ​ទៀត​ ​​សម្លាប់​​​៤នាក់ ​និង​របួស​៣១៦​​នាក់

 

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ CCTV News​