អាមេរិក​ចោទ សេដ្ឋិនី​ចិន​ម្នាក់​ថា នៅ​ពី​ក្រោម​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង

អាជ្ញាធរ​អាមេរិក ​ហើយ​ក៏​ជា​បង​ធំ​ពិភពលោក​ដ៏​មាន​សក្ដានុពល និង​គូ​ប្រកួតប្រជែង​មនោគមវិជ្ជា​នយោបាយ​បែប​សេរី និង​ផ្ដាច់​ការ​ទល់​យក្ស​អាស៊ី (ចិន) បាន​ចោទ​ប្រកាន់ ​មហា​សេដ្ឋី​ពាណិជ្ជករ​ស្រី​​ចិន​ថា ជាប់​ទាក់ទិន​នឹង​ការ​ផ្ដល់​ជំនួយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

 

អាមេរិក​អះអាង​ថា ស្ត្រី​រូប​រូប​នោះ​មិន​បាន​ផ្ដល់​ប្រាក់​ដល់​កូរ៉េ​ខាង​ជើង​ដោយ​ផ្ទាល់​ទេ តែ​ក្រុមហ៊ុន​របស់​គេ មាន​ទម្លាក់​កញ្ចប់​ប្រាក់​ជំនួយ​ដល់​ធនាគារ​​កូរ៉េ​ខាង​ជើង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ហើយ​ច្បាស់​ណាស់​ថា​ធនាគារ​មួយ​នេះ ជា​ប្រភព​ចំណូល​មួយ​ផ្នែក​យ៉ាង​សំខាន់ ក្នុង​ការ​ដំណើរ​ការ​កម្មវិធី​ផលិត​អាវុធ​ប្រល័យ​លោក។

 

អាមេរិក​ចោទ សេដ្ឋិនី​ចិន​ម្នាក់​ថា នៅ​ពី​ក្រោម​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង

 

ស្ថិត​ក្នុង​របប​ផ្ដាច់​ការ មនុស្ស​មាន​ឥទ្ធិពល​ទាំង​នយោបាយ ​និង​​របរ​កើប​ប្រាក់​វាល់​លាន ច្បាស់​ណាស់​ថា មាន​​ជំពាក់ជំពិន​នឹង​មនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ខ្លួន​គេ​ផ្ទាល់​មាន​តួនាទី​សំខាន់​ណា​មួយ​ក្នុង​បក្ស។ ស្ត្រី​សំខាន់​ជាប់​ចោទ​ខាង​លើ​មាន​ឈ្មោះ​ថា Ma Xiaohong។ លោក​ស្ត្រី​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន ហើយ​ជា​ថៅកែ​រោងចក្រ​ផ្គត់ផ្គង់​គ្រឿងចក្រ និង​មេកានិច​សម្រាប់​វិស័យ​ឧស្សាហកម្ម​ដ៏​ធំ មាន​ឈ្មោះ​ថា Dandong Hongxiang Industrial Development។

 

ធនាគារ​ដែល​ទទួល​ជំនួយ​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ខាង​លើ​មាន​ឈ្មោះ​ថា “ធនាគារ​សហប្រតិបត្តិការ​កូរ៉េ Kwangson”។ តម្រុយ​ដែល​អាច​ឲ្យ​អាមេរិក​ចាប់​ថ្នាក់​បាន​នេះ គឺ​ក្រុមហ៊ុន​របស់​អ្នក​ស្រី ​ Ma Xiaohong មាន​របាយការណ៍​វេរ​ប្រាក់​ច្រើន​ដង រហូត​ដល់​រាប់​រយ​លាន​ដុល្លារ​អាមេរិក(ក្នុង​ចំនួន​មិន​បញ្ជាក់) ចន្លោះ​ពី​ឆ្នាំ ២០០៩-២០១៥ តាមរយៈ​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​របស់​អាមេរិក។ ជំហរ​ជម្នះ​ផលិត​ប្រល័យ​លោក ​ឲ្យ​ខាង​តែ​បាន​របស់​ក្រុង​ព្យុងយ៉ាង ​ត្រូវ​បាន​​​​អាមេរិក និង​អង្គការ​សហប្រជាជាតិ​ ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​ចុះ​បញ្ជី​ជំនួញ​ ដែល​ជា​ប្រភព​ចំណូល​របស់​រដ្ឋ​មួយ​នេះ ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ចន្លោះ​ឆ្នាំ​ខាង​លើ។

 

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្រោម​ការ​ដឹកនាំ​របស់ គីម ជុងអ៊ុន បាន​បាញ់​សាកល្បង​មីស៊ីល ៥ លើក​រួច​មក​ហើយ។ កាល​ពី​ខែ​ឧសភា កន្លង​ទៅ​នេះ ជុងអ៊ុន បាន​ចេញ​សារ​ជា​សាកល​ថា កូរ៉េខាងជើង​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ករណី​ចាំបាច់ ដូចជា​ទទួល​ការ​គំរាមកំហែង ឬ​ឈ្លាន​ពាន​ពី​បរទេស ជា​ពិសេស​មហាអំណាច​នុយក្លេអ៊ែរ។ សម្ដី​នេះ​ច្បាស់​​ណាស់​ថា មេដឹកនាំ​កូរ៉េ ដែល​ឈរ​នៅ​ម្ខាង ចិន និង​រុស្ស៊ី​រូប​នេះ​ចង់​សំដៅ​ អាមេរិក ​និង​កូរ៉េខាងត្បូង។ ហើយ​ម្យ៉ាង​កូរ៉េ​ខាង​ជើង​ក៏​ក្ដី​ស្លឹក​ត្រចៀក​មិន​តិច​ដែរ ​ក្រោយ​មាន​ការ​ជ្រោមជ្រែង​របស់​អាមេរិក ដែល​​ជា​សម្ព័ន្ធមិត្ត​គូ​បដិបក្ខ​របស់​ខ្លួន (កូរ៉េខាង​ត្បូង) ទាំង​ការ​ធ្វើ​សមយុទ្ធ​យោធា ​ក្នុង​ដែន​សមុទ្ធ​ជាប់​របង ​និង​ការ​ផ្ដល់​ជំនួយ​សព្វាវុធ​ជា​ដើម។

 

ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ asiancorrespondent​