​អាហារ​សម្រាប់​ស្ត្រី​កូនខ្ចី​

​អាហារ​សម្រាប់​ស្ត្រី​កូនខ្ចី​

​នៅពេល​ដែល​អ្នក​សម្រាល​កូន​រួច នោះ​អ្នកនឹង​ស្ថិត​ក្នុង​ដំណាក់កាល​កូនខ្ចី​នេះហើយ នោះ​អ្នក​នឹង​មិន​អាច​ញ៉ាំ​ផ្តេសផ្តាស​បានឡើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ធ្វើ​ញ៉ាំ​ពេល​ដែល​អ្នក​កូនខ្ចី​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ តៅហ៊ូ​មួយ​ដុំ ពងមាន់​ចំនួន​២​គ្រាប់ អំបិល​២​ក្រាម ស្លឹក​ខ្ទឹម​ចំនួន​មួយ​បាច់ ម្រេច​ចំនួន​មួយ​ក្រាម និង​ប្រេង​ចំនួន​បន្តិច​។​
 

របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​អាចដាក់​តៅហ៊ូ​ក្នុង​ចាន​មួយ រួច​កាត់​វា​ជា​ដុំ​តូចៗ​។​
  2. ​បន្ទាប់​មក​អ្នក​អាច​គោះ​ពងមាន់​ដាក់​ក្នុង​ចាន​មួយ​ដោយ​វ៉ៃ​វាឲ្យ​សព្វ​។​
  3. បន្ទាប់មក​ទៀត​អ្នក​អាច​ហាន់​ស្លឹក​ខ្ទឹម​ជា​តូចៗ​។​
  4. ​ក្រោយពេល​ដែល​រៀបចំ​គ្រឿងផ្សំ​រួច​អស់ អ្នក​អាច​កម្តៅ​ខ្ទះ ដាក់​ខ្លាញ់​ចូល រួច​ដាក់​ស្លឹក​ខ្ទឹម​ពាក់កណ្តាល​ចូលទៅ​លីង​ឲ្យ​ឈ្ងុយ ទើប​ដាក់​តៅហ៊ូ​ចូល ដោយ​ត្រឡប់​ឲ្យ​លឿន​ចំនួន​៣០​វិនាទី​។​
  5. ​អ្នក​អាច​ចាក់​ពងមាន់​ចូលទៅ​ក្នុង​នោះ​ដោយ​ឆារ​ត្រឡប់​ចូល​គ្នា​ឲ្យ​ពងមាន់​នោះឡើយ​ដុំៗ​។​
  6. ​ក្រោយពេល​ដែល​ពងមាន់​នោះ​ឆ្អិន​រួច អ្នក​អាច​ចាក់​ស្លឹក​ខ្ទឹម​ពាក់កណ្តាល​ដែល​សល់​ចូលទៅ​ក្នុង​នោះ រួច​ដាក់​អំបិល និង​ម្រេច​ចូល ត្រឡប់​ចូល​គ្នា​ជា​ការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។