តម្លៃ​ប្រេងកាត​ធ្លាក់​ចុះ​ខណៈ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ផ្ទៃ​OPEC​នៅ​ឆ្ងាយ

តម្លៃ​ប្រេងកាត​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ខណៈ​ដែល​អីុរ៉​ង់​ប្រកាស​ថា ខ្លួន​ពុំ​បាន​ត្រៀម​ផ្អាក​ផលិតកម្ម​ប្រេងកាត​ក្នុង​កម្រិត​បច្ចុប្បន្ន​ឡើយ ។ បែប​នេះ​នាំ​ឱ្យ​មានការ​ខកចិត្ត​ខណៈ​ទីផ្សារ​ប្រេង​រង់ចាំ​កិច្ចព្រមព្រៀង​ជាយថាហេតុ​មួយ​លើ​ការ​ផ្អាក​ផលិតកម្ម​ប្រេង​រវាង​បណ្តា​សមាជិក​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា OPEC ។

រដ្ឋមន្ត្រី​ប្រេងកាត​អីុ​រ៉​ង់ លោក BIJAN NAMDAR ZANGANEH ថ្លែង​នា​ថ្ងៃ​ទី​២៧ កញ្ញា ថា អីុរ៉​ង់​ចង់ ផ្ទុយ​ទៅ​វិញ បង្កើន​ផលិតកម្ម​ប្រេង​ឆៅ​ពី​៣,៦​លាន​ធុង ដល់​៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។ លោក​អះអាង​ថា ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​របស់ OPEC នៅ​ទីក្រុង​អាល់​ហ្សេ​ពុំ​មែន​ជា​ផ្នែក​មួយ​នៃ​ចេតនា​របស់​យើង​ឡើយ ។

បណ្តា​សមាជិក OPEC និង​រុ​ស្ស៊ី​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ខាងក្រៅ វេទិកា​អន្តរជាតិ​នៃ​ថាមពល​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​អាល់​ហ្សេ ពី​ថ្ងៃ​ទី​២៦ ទៅ​២៨ កញ្ញា ។

សមាជិក OPEC ភាគច្រើន​ចង់​ឃើញ​ប្រទេស​ផលិត​ប្រេងកាត​សំខាន់​ៗ លើ​ពិភពលោក​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ពួក​គេ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​មាន​ស្ថេ​រ​ភាព​វិញ ។

ប្រេង​ឆៅ WTI នៅ​ទីផ្សារ​ប្រេង​ក្រុង​ញូ​វ​យ៉​ក​ធ្លាក់​ថ្លៃ​១,២៦​ដុល្លារ​ក្នុង​មួយ​ធុង​មក​នៅ​ត្រឹម​៤៤,៦៧​ដុល្លារ​ក្នុង​មួយ​ធុង ។ ចំណែក​តម្លៃ​ប្រេង​ឆៅ BREWT ធ្លាក់​មក​នៅ​ត្រឹម​៤៥,០៧​ដុល្លារ​ក្នុង​មួយ​ធុង​នៅ​ទីផ្សារ​ប្រេង​ក្រុង​ឡុ​ង​ដ៍ ៕