សុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាង

6 Videos


ថ្មីៗនេះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេបានឃើញកញ្ញា សុខ ពិសី បានបង្ហោះសារ បង្ហាញពីការសប្បាយចិត្តចំពោះអ្នកមានគុណរបស់នាងដែលមានសន្តានចិត្តល្អមិនបានជំទាស់បំណងនាងក្នុងការសុំគាត់ចូលប្រឡូកសិល្បៈពីដំបូង ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កញ្ញា សុខ ពិសី បានបង្ហោះសារតាមហ្វេសប៊ុករំលឹកពីគុណសម្បត្តិ របស់ឪពុកម្តាយនាងដែលមិនបានប្រឆាំងឬជំទាស់ដល់បំណងរបស់នាងក្នុងការចូលប្រឡូកសិល្បៈ រហូតមកដល់ពេលនេះគឺតែងតែទទួលបានការគាំទ្រពីពួកគាត់ជានិច្ច ។

សុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាង

ចង់ដឹងថាតើ សុខ ពិសី បានសរសេរពាក្យពេចន៍អ្វីខ្លះ?ក្នុងនោះគឺនាងបានសរសេរថា៖ កូនសូមអរគុណប៉ាម៉ាក់ដែលមិនហាមឃាត់កូនមិនអោយចូលសិល្បះ ។ អរគុណពុកម៉ែបងប្អូនក៏ដូចជា បណ្ដាអ្នកគាំទ្រនិងកូនៗ SPSFC ទាំងអស់ដែលធ្វើអោយក្មេងស្រីធម្មតាម្នាក់នេះអាចឈានជើងដល់ ចំនុចដែលនាងចង់បាន។នាងខ្ញុំ សុខពិសីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្ដីស្រលាញ់ និងការគាំទ្រដល់រូបនាងខ្ញុំ ។

សុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាង

សុខ ពិសី វ័យ ២៦ ឆ្នាំជាតារាចម្រៀងល្បីប្រចាំផលិតកម្ម សាន់ដេ ក្នុងនោះកាលពីដំបូងឡើយ នាងបានចូលច្រៀងនៅផលិតកម្ម KH Promotion នាឆ្នាំ ២០០៥ ,លុះដល់ ឆ្នាំ ២០០៧ នាងក៏បានទៅ ច្រៀង នៅផលិតកម្ម Nice Star ,ឆ្នាំ ២០០៩ បានប្តូរទៅច្រៀងឲ្យផលិតកម្មកូរ៉េ មួយតែមិនមានឈ្មោះ និងចាប់ពីឆ្នាំ២០១០រហូតមកទល់ពេលនេះនាងច្រៀងក្នុងផលិតកម្ម សាន់ដេ ៕ ដេវីត

សុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាងសុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាងសុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាងសុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាងសុខ ពិសី បង្ហើបពីអ្នកមានគុណមិនប្រឆាំងបំណងនាង