ចិន​បិទ​សាលា​រៀន និង​លុប​ចោល​ជើង​ ហោះហើរខណៈ​ប្រឈម មុខ​នឹង​ព្យុះ​ទីហ្វុង​

ចិន​បិទ​សាលា​រៀន និង​លុប​ចោល​ជើង​ ហោះហើរខណៈ​ប្រឈម មុខ​នឹង​ព្យុះ​ទីហ្វុង​

សាលារៀននិងជើងហោះហើរជាច្រើនត្រូវបានបិទ ទ្វារនិងលុបជើងហោះហើរ របស់ពួកគេខណៈដែល ព្យុះទី ហ្វុង Megi បានបោកបក់ទៅដល់ភាគខាងត្បូងខេត្តហ៊្វូជាននៅថ្ងៃនេះ ជាមួយល្បឿន១២០គីឡូម៉ែត្រក្នុងមួយ ម៉ោង។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរ។

ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ព័ត៌មានពីស៊ីនហួរបានផ្សាយថា ព្យុះទីហ្វុង Megi បានសម្លាប់ មនុស្ស៤នាក់និងបណ្ដាលឲ្យមនុស្សជាង៥២៣នាក់រងរបួសនៅលើកោះតៃវ៉ាន់ ចាប់តាំងពីព្យុះនេះបក់បោក ទៅលើកោះនេះកាលពីថ្ងៃម្សិលមិញ។ ក្រុមអាជ្ញាធរចិនបានប្រកាសអាសន្នចំពោះមហន្តរាយនៃព្យុះទីហ្វុង នេះ។

បើតាមស៊ិនហួរ ប្រជាជនជាង១២ម៉ឺននាក់ដែលធ្វើការនៅជិតឆ្នេរសមុទ្រឬនៅលើសមុទ្រក្នុងខេត្តហ៊្វូជានត្រូវ បានអាជ្ញាធរចិនប្រាប់ឲ្យជម្លៀសចេញ។ ចំណែកជើងហោះហើរចំនួន២៤របស់ក្រុមហ៊ុន China Southern Airlines ត្រូវបានលុបចោល៕

ប្រភព ៖ vodhotnews

  • ចិន​បិទ​សាលា​រៀន និង​លុប​ចោល​ជើង​ ហោះហើរខណៈ​ប្រឈម មុខ​នឹង​ព្យុះ​ទីហ្វុង​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: