Zlatan លំហែ​កាយ​នៅ​អ៊ីតាលី​ នឹង​អវត្តមាន​ប្រកួត Europa League

Zlatan Ibrahimovic នឹង​អវត្តមាន​ការ​ប្រកួត​កម្មវិធី Europa League របស់​ Manchester United ទល់​នឹង​ក្រម​ FC Zorya នៅ​ថ្ងៃ​សុក្រ​នេះ​ដោយសារ​ជាប់​ទៅ​លំហែ​កាយ​នៅ​ប្រទេស​អ៊ីតាលី។

 Zlatan លំហែ​កាយ​នៅ​អ៊ីតាលី​ នឹង​អវត្តមាន​ប្រកួត Europa LeagueZlatan Ibrahimovic

 

ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​សញ្ជាតិ​ស៊ុយអែត​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក Jose Mourinho ឲ្យ​ឈប់​សម្រាក​បន្ទាប់​ពី​ខកខាន​មិន​អាច​រក​គ្រាប់​បាល់​៤​ប្រកួត​កន្លង​មក​។ Zlatan ត្រូវ​គេ​ប្រទះ​ឃើញ​ដើរ​លេង​ក្នុង​ទីក្រុង​ Milan ហើយ​បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ Clarence Seedorf នៅ​ភោជនីយដ្ឋាន Finger’s Garden។

 

អំឡុង​ពេល​គ្មាន​ Zlatan Ibrahimovic ​លោក​ Mourinho​ ទំនង​ជា​​ផ្ដល់​ឱកាស​ឲ្យ​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford លេង​ជា​ជម្រើស​ដំបូង​បន្ទាប់​ពី​រូប​គេ​ឡើង​ជើង​ខ្លាំង​ស៊ុត​ចូល​៣ ប្រកួត​ជាប់ៗ​គ្នា៕

 

Zlatan លំហែ​កាយ​នៅ​អ៊ីតាលី​ នឹង​អវត្តមាន​ប្រកួត Europa League

 

ប្រែ​សម្រួល៖​ វីរ៉ុត
ប្រភព៖ The SUN