នៅ​ចាំ​បុរស​ម្នាក់​ដែល​ឡាន​កិន​ខ្លួន​ដាច់​ជា​ពីរ​ហើយ​នៅ​អាច​កម្រើក​​បាន​ដែរ​ឬ​ទេ ? ការ​ពិត​គាត់​មិន​ទាន់​ស្លាប់​នោះ​ទេ

ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានទស្សនាវីដេអូមួយដែលបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឲ្យប៉ូលិសម្នាក់ដាច់ខ្លួនជាពីរកំណាត់នៅលើដងផ្លូវ ប៉ុន្តែគាត់នៅតែអាចកម្រើកនិងនិយាយបាន។

បុរសម្នាក់នោះមានឈ្មោះថា Peng Shulin ជាជនជាតិវៀតណាម សព្វថ្ងៃនេះគាត់អាយុ 55 ឆ្នាំ។ ខ្លួនរបស់គាត់ត្រូវបានដាច់ជាពីរកំណាត់ដោយសាររថយន្តដឹកទំនិញមួយបានបុកនឹងកិនគាត់នៅក្នុងកំឡុងឆ្នាំ 1995 ក្នុងពេលដែលគាត់បំពេញតួនាទីជាប៉ូលិសចរាចរណ៍នៅក្នុងទីក្រុង ហូជីមិញ។ មនុស្សគ្រប់គ្នាដែលបានទស្សនាវីដេអូនៃគ្រោះថ្នាក់នោះបានគិតថាគាត់ប្រាកដជាស្លាប់ជាក់ជាមិនខាន ប៉ុន្តែអ្វីគ្រប់យ៉ាងមិនដូច្នោះទេ ព្រោះគាត់នៅរស់រានជីវិតមកដល់សព្វថ្ងៃជាមួយនឹងរាងកាយត្រឹមតែមួយកំណាត់។

ដោយសារការខិតខំព្យាបាលពីគ្រូពេទ្យជំនាញៗ ការមើលថែទាំ និង ការផ្ដល់កម្លាំងចិត្តពីសំណាក់ក្រុមគ្រួសារ បានធ្វើឲ្យគាត់អាចពុះពារឧបសគ្គហើយរស់រានមានជីវិតមកដល់សព្វថ្ងៃ។ គាត់បានហ្វឹកហាត់ប្រើប្រាស់ដៃ នឹងប្រើប្រាស់សាច់ដុំពោះ រួមផ្សំនឹងជើងសិប្បនិមិត្ត ហើយពេលនេះគាត់អាចដើរបានដោយខ្លួនឯង មិនចាំបាច់អង្គុយលើរទេះរុញឡើយ៕

ទស្សនាវីដេអូ

ប្រែសម្រួល ៖ Mr DEE
ប្រភព ៖

  • នៅ​ចាំ​បុរស​ម្នាក់​ដែល​ឡាន​កិន​ខ្លួន​ដាច់​ជា​ពីរ​ហើយ​នៅ​អាច​កម្រើក​​បាន​ដែរ​ឬ​ទេ ? ការ​ពិត​គាត់​មិន​ទាន់​ស្លាប់​នោះ​ទេ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: