សុខ សោម៉ាវត្តី បង្ហោះសារមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រច្រណែនតែម្តង ព្រោះផ្អែមល្ហែមពេក!

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងសុខ សោម៉ាវត្តី បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់នាង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែអត្ថន័យសារមួយនេះ មានភាពផ្អែមល្ហែម និងស៊ីអារម្មណ៍តែម្តង។

ខ្លឹមសារទាំងស្រុងដែលបង្ហោះនៅលើហ្វេសប៊ុក Sok Somavotey សរសេរថា៖ «ឧបសគ្គតិចតួចមិនមែនជាការរាំងស្ទះ សំរាប់ស្នេហាពិត... មនុស្សម្នាក់ៗតែងតែត្រូវមានដៃគូម្នាក់ ដែលត្រូវចូលមករស់នៅក្បែរហូតដល់ថ្ងៃអវសាន្តនៃជីវិត តែមនុស្សម្នាក់នោះ អាចនឹងចូលមកយឺតពេល យឺតពេលខ្លាំងរហូតបណ្តោយឲ្យមនុស្សស្រីម្នាក់នេះខូចចិត្តច្រើនដង ខុសច្រើនដង រហូតដល់ខ្លាចស្នេហា.. តែពេលនេះអ្នកចូលមកហើយទោះយឺតបន្តិច តែយ៉ាងណាក៏អ្នកបានមកលួងលោម និងផ្តល់ភាពកក់ក្តៅឲ្យមនុស្សស្រីម្នាក់នេះ។ អរគុណណា មកក្រោយគេតែបងសង្ហារជាងគេ ហាហាហាហា... ខូចចិត្តអាជីព»។

គួរឲ្យដឹងដែរថា «ខូចចិត្តអាជីព» ជាចំណងជើងរបស់ខ្សែភាពយន្តថ្មី ដែលអ្នកនាងសុខ សោម៉ាវត្តីបានចូលរួមសម្តែង កាលពីពេលថ្មីៗនេះ។

ទោះជាយ៉ាងណា ក្រោយពីបង្ហោះសារនេះរួច ឃើញថាអ្នកគាំទ្របានចុចចូលចិត្ត និងចូលទៅបញ្ចេញមតិយ៉ាងច្រើន ថាពិតជាឡូយ និងផ្អែមល្ហែមតែម្តង៕

កំណត់ហេតុខ្មែរឡូត៖

ថ្វីត្បិតតែពេលនេះ អ្នកនាង សុខ សោម៉ាវត្តី បានមានឈ្មោះអ្នកមេម៉ាយពិតមែន តែបើងាកមើលសម្រស់របស់នាង គឺកាន់តែវ័យក្មេងខ្លាំងជាងមុនទៅទៀត។

ថ្មីៗនេះដែរ តារាស្រីរូបនេះ បានទៅផ្លាស់ប្តូរស្ទាយសក់ជាសក់សេះ ដែលអាចនិយាយបានថា ពិតជាកម្រឃើញរូបនាង លេងស្ទីលសក់បែបនេះណាស់ ព្រោះរាល់ដង នាងតែងតែវែកសក់ទៅចំហៀង រឺពុះកណ្តាលជាធម្មតា។ ហើយក្នុងនោះដែរ នាងបានសរសេរ បញ្ជាក់ក្នុងបណ្តាញសង្គមថា នាងកាត់សក់សេះបែបនេះ ដើម្បីត្រៀមថតនូវខ្សែភាពយន្តថ្មីរបស់នាងផងដែរ។

រូបថត៤សន្លឹក ដែលអ្នកនាង សុខ សោម៉ាវត្តី បានថតបង្អួតជាមួយនឹង ស្ទាយសក់សេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម យល់ថា ពេលកាត់សក់បែបនេះ សម្រស់របស់នាងរឹតតែស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មានឡើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload