ស្តេចស្វារៀបការប្រពន្ធក្នុង ដំណើរផ្សងព្រេងទៅ លោកខាងលិច មានវគ្គ៣ហើយ

ខ្សែភាពយន្ត ២វគ្គមុន ត្រូវបានប្រជាជនកម្ពុជា ស្គាល់យូរណាស់មកហើយ និងបានធ្វើអោយគ្រប់គ្នាផ្ទុះសំណើច មិនជិនណាយ ប៉ុន្តែឆ្នាំនេះ ដំណើរផ្សងព្រេងទៅលោកខាងលិច បានត្រឡប់បន្ទាប់ពី វគ្គមុនកាលពីឆ្នាំ ១៩៩៥។

ដំណើរផ្សងព្រេងទៅលោកខាងលិចភាគ 3 A Chinese Odyssey 3 និយាយពី "វគ្គស្តេចស្វារៀបការប្រពន្ធ" ដែលក្នុងនោះ ទេពធីតា "ជឺសៀន" បានស្លាប់ក្រោមរនាស់របស់ស្តេចគោ នាងបានប្រើប្រាស់ប្រអប់ពន្លឺខែ បានដឹងពីរឿងអកុសលទុកជាមុន ដើម្បីបញ្ជៀសពីរឿងនេះ នាងជ្រើសរើសត្រឡប់ទៅអតីតកាល កុំឱ្យស្តេចស្វាស្រឡាញ់នាង។ ព្រោះនាងដឹងថា បើនាងស្លាប់ ស្តេចស្វានឹងកាន់តែឯកា ដូចនេះគឺនាងចង់រៀបចំឱ្យប៉ាយជីងជីងនិងស្តេចស្វា ក្លាយជាគូនឹងគ្នាវិញ ប៉ុន្តែក្នុងនេះគឺ មានការសោកស្តាយនិងឈឺចាប់ជាខ្លាំង។ វិលទៅវិលមក នាងនិងស្តេចស្វាបានជួបនឹងស្តេចគោហើយនឹងសៀងសៀង រឿងក៏បានក្លាយជាកំប្លែងបែកជាសំណើច ក្រោយមកទើបដឹងថា អ្វីគ្រប់យ៉ាងជាស្នាដៃរបស់ព្រះឥន្ទ្រ ដែលជារឿងខុស លើសៀវភៅមេឃា ការប្រយុទ្ធរវាងពួកទេវតា និងបិសាចបានចាប់ផ្តើម អាថ៌កំបាំងមេឃ ប្រាប់មិនបានទេ។ 

ខ្សែភាពយន្តកំប្លែងមួយនេះ មានចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៧ កញ្ញាតទៅ។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload