​វា​ជា​សុបិន​អាក្រក់​បំផុត​​សម្រាប់​ឪពុក​ម្ដាយ​គ្រប់​រូប​ ចំពោះ​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​

កាល​ពី​ថ្ងៃ​សុក្រ​ មាន​មនុស្ស​ ៤​ នាក់​បាន​ស្លាប់​ និង​យ៉ាងហោចណាស់​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ពីរ​កន្លែង​ផ្សេង​ពី​គ្នា ​នៅ​​តំបន់​ដាច់​ស្រយាល​ភាគ​ខាង​ជើង​ប្រទេស​កាណាដា​​ ។ ក្នុង​​នោះ​ការ​បាញ់​ប្រហារ​ទី​មួយ​ កើត​មាន​ឡើង​នៅ​ក្នុង​លំនៅឋាន​មួយ​កន្លែង​ ដោយ​ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​ បាន​ធ្វើ​ការ​បាញ់​ប្រហារ​ប្អូន​ប្រុស​របស់​ខ្លួន​២​នាក់​​ និង​បន្ទាប់​មក​ក៏​បាន​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​​ក្នុង​សាលារៀន​របស់​សហគមន៍​ នៅ​ La Loche ដែល​ជា​ភូមិ​មួយ​នៅ​ខេត្ត​ Saskatchewan ។

នៅ​ក្រោយ​ហេតុ​ការណ៍​នេះ​ សាលារៀន​ត្រូវ​បាន​បិទ​ ហើយ​បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​បង្ក​អំពើ​ហិង្សា​ដោយ​ប្រើ​កាំភ្លើង​។ ចៅហ្វាយ​ក្រុង​ស្តី​ទី​ Kevin Janvier បាន​ប្រាប់​សារព័ត៌មាន​ Associated Press ថា​ កូន​ស្រី​វ័យ​ ២៣ ឆ្នាំ​ របស់​លោក​ ដែល​ជា​គ្រូ​បង្រៀន​ក៏​ជា​ជន​រងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នេះ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ ក្រោយ​កើត​មាន​ហេតុការណ៍​ភ្លាមៗ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ ស្ថានការណ៍​ហាក់​មាន​ភាព​ច្របូក​ច្របល់​ខ្លាំង​ ព្រោះ​តែ​មាន​ការ​​លឺ​សូរ​សម្លេង​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់​ ​កើត​មាន​ឡើង​នៅ​ក្នុង​សាលារៀន​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ មាន​សារ​រំលែក​ទុក្ខ​​រាប់​រយ​សារ​ធ្លាក់​​មក​ជាបន្តបន្ទាប់​ជូន​ចំពោះ​សហគមន៍​នេះ​ ក៏​ដូច​ជា​សាលារៀន​ និង​ជនរងគ្រោះ​ផង​ដែរ​ ។

ប្រែ​សម្រួល​៖ Sophany
ប្រភព​ ៖

  • ​វា​ជា​សុបិន​អាក្រក់​បំផុត​​សម្រាប់​ឪពុក​ម្ដាយ​គ្រប់​រូប​ ចំពោះ​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: