តារាង​បាល់​មួយ​លើក​ប៉ាយ​ថា”កីឡដ្ឋាន​វេស្ទើន”អ្នក​មួយ​ចំនួន​ថា​ខុស​និង​តវ៉ា​គ្នា​មិន​ចេះ​ចប់​

ថ្មី​ៗ​នេះ​មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​យល់​ច្បាស់​ពី​អក្សរ​ខ្មែរ​ដែល​តារាង​បាល់​ទាត់​មួយ​កន្លែង​នៅ​ភ្នំពេញ​ដាក់​ថា “កីឡដ្ឋាន” បែរ​ជា​អ្នកលេង​បណ្តាញ​សង្គម​​មួយ​ចំនួន​យល់ថា​ខុស​ទៅ​វិញ។

តាម​ពិត​ទៅ​យោង​តាម​វចនានុក្រម​ សម្ដេចព្រះសង្ឃរាជ ជួន ណាត ​(បោះពុម្ព​ឆ្នាំ​១៩៦៧)​ នោះ​ពាក្យ​ថា​” កីឡដ្ឋាន” ​ជា​ពាក្យ​ត្រឹម​ត្រូវ​ចំណែក​ពាក្យ” “កីឡាដ្ឋាន​” មិន​ត្រឹម​ត្រូវ​ឡើយ។
 
សូម្បី​តែ​ការ​ប្រើ​ផ្លូវ​ការ​មួយ​ចំនួន​ក៏​គេ​ប្រើ “កីឡដ្ឋាន” ដែរ ទន្ទឹម​នឹង​នេះ​កីឡដ្ឋាន​មាន​ថ្នាក់​ពាក្យ​ជា​នាម មាន​ន័យ​ថា ទី​កន្លែង​សម្រាប់​លេង​កីឡា ឬ​ប្រកួត​ប្រជែង​កីឡា។ មួយ​ទៀត​កីឡដ្ឋាន​គឺ​ជា​ពាក្យ​ពេញ​របស់​វា​ចំណែក កីឡា​គឺ​សម្រាប់​បំពេញ​ន័យ​ឲ្យនាម ឧទាហរណ៍ កីឡាករ កីឡាកាស កីឡាប្រដាល់ ជា​ដើម។

 

 
ដូច​នេះ​ការ​លើក​ប៉ាយ​ដាក់​ “កីឡដ្ឋាន​” របស់​តារាង​បាល់​វេស្ទើន​គឺ​ត្រឹម​ត្រូវ​ នេះ​ជា​គំរូ និង គាំ​ទ្រ​ដែល​តារាង​បាល់​មួយ​នេះ​រៀប​ចំ​អក្សរ​មិន​ខុស​ឆ្គង។
 
ចុះ​អ្នក​ទាំងអស់​គ្នា​យល់​យ៉ាង​ណា​ដែរ?

ដោយ៖ ហុង

  • តារាង​បាល់​មួយ​លើក​ប៉ាយ​ថា”កីឡដ្ឋាន​វេស្ទើន”អ្នក​មួយ​ចំនួន​ថា​ខុស​និង​តវ៉ា​គ្នា​មិន​ចេះ​ចប់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:បច្ចេកវិទ្យា
Tags: