Man Utd នាំ​មុខ​គេ​មុន​ដល់​ទៅ​២​គ្រាប់​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ Manchester United បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​៣​ទល់​នឹង​៣​ជាមួយ​ក្លឹប​ Newcastle United ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​នៅ​ក្នុង​តង់​ទី​១​ក្លឹប​ Man Utd ធ្វើ​ការ​នាំ​ដល់​ទៅ​២​គ្រាប់​មុន​ដោយ​ការ​ស៊ុត​របស់​កីឡាករ​ Wayne Rooney នៅ​នាទី​ទី​៩​ ( បាល់​ពិន័យ​១១​ម៉ែត្រ​ ) និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Jesse Lingard នៅ​នាទី​ទី​៣៨​ តែ​យ៉ាង​ណា​ជិត​ចប់​តង់​ទី​១​គឺ​នៅ​នាទី​៤២​ក្លឹប​ Newcastle អាច​រក​បាន​១​គ្រាប់​មក​វិញ​ដោយ​ការ​ស៊ុត​បញ្ចូល​របស់​កីឡាករ​ Georginio Wijnaldum ។

ចូល​ដល់​តង់​ទី​២​កីឡាករ​ Aleksandar Mitrovic បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្លឹប​ Newcastle នៅ​នាទី​៦៧​ (បាល់​ពិន័យ​១១​ម៉ែត្រ​ ) តែ​នៅ​នាទី​៧៩​កីឡាករ​ Wayne Rooney បាន​ស៊ុត​១​គ្រាប់​ទៀត​ជួយ​ឲ្យ​ Man Utd នាំ​មុខ​សារ​ជា​ថ្មី​ តែ​ជា​រឿង​គួរ​សោក​ស្ដាយ​សម្រាប់​ Man Utd បាន​បាត់​បង់​ឱកាស​យក​៣​ពិន្ទុ​ក្រោយ​កីឡាករ​ Paul Dummett បាន​ស៊ុត​គ្រាប់​១​គ្រាប់​ជួយ​ឲ្យ​ Newcastle តាម​ស្មើ​មក​វិញ​នៅ​នាទី​៩០​ ។

អត្ថបទ ៖ វិចទ័រ

  • Man Utd នាំ​មុខ​គេ​មុន​ដល់​ទៅ​២​គ្រាប់​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: