បង្កើតវីដេអូប្លែក​ៗ​ដោយ​ប្រើប្រាស់ផ្ទៃមុខរបស់អ្នកជាមួយកម្មវិធី Facejjang

Facejjang គឺ​ជា​កម្មវិធី​កម្សាន្ត​ដែល​មាន​មុខ​ងារ​ក្នុង​បង្កើត​វីដេអូ​ប្លែក​ៗដ៏ល្បី​មួយ​ដែល​អាច​​ដំនើរ​ការ លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ អ្នក​អាច​បង្កើត​វីដេអូ​ប្លែក​ៗ ដោយ​ប្រើប្រាស់​ផ្ទៃ​មុខ​របស់​អ្នក ជាមួយ​នឹង​វីដេអូ​គំរូ​ជា​ច្រើន ដែល​មាន​ចំនួន​គឺ​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃ ឯ​មួយ​ចំនួន​ទៀត​គិត​ថ្លៃ។ ដែល​វីដេអូ​ទាំង​នោះ​មាន​ដូចជា Uiri Brothers, Ear Attack Dancee! និង Ma Baby ជា​ដើម។

អ្នក​ក៏​អាច​បង្កើត​វីដេអូ​ជាមួយ​នឹង​មិត្ត​របស់​អ្នក​បាន​ដោយ​ងាយ​ស្រួល អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ កម្មវិធី Facejjang រូប​ថត​ដែល​មាន​ផ្ទៃ​មុខ​បែ​មក​ចំ​ពី​មុខ និង​អ្វី​ដែល​សំខាន់​គឺ ទូរស័ព្ទ​ ឬ ថាប្លេត​របស់​អ្នក​ត្រូវ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​។ ទស្សនា​ពី​របៀប​ប្រើ​ប្រាស់​កម្មវិធី Facejjang ទាំង​អស់​គ្នា ៖

វីដេអូ​គំរូ​​ដែល​​បង្កើត​ដោយ​ កម្មវិធី Facejjang


តោះ​ចាំ​អី​ទៀត​ទាញ​យក​កម្មវិធី Facejjang ឥលូវ​នេះ រួច​ធ្វើ​ការ​បង្កើត​វីដេអូ​របស់​អ្នក​ ដោយ​ខ្លួន​អ្នក​ផ្ទាល់​ទៅ​មើល​ ។ សម្រាប់​អ្នក​ប្រើប្រាស់ iOS ជា​នឹង​មក​វិញ​ម្ដង​ទៀត​នៅ​ពេល​ឆាប់​ ដោយ​សារ​មាន​បញ្ហា​ទើប​ធ្វើ​ឲ្យ​ Facejjang ត្រូវ​ដក​ចេញពី App Store តែ​ក្រុមហ៊ុន​ កំពុង​តែ​ធ្វើការ​ ដើម្បី​បញ្ចូល​កម្មវិធី នេះ​ចូល App Store ម្ដង​ទៀត៕

ប្រភព ៖ Facejjang
អត្ថបទ ៖ Mr Dee

  • បង្កើតវីដេអូប្លែក​ៗ​ដោយ​ប្រើប្រាស់ផ្ទៃមុខរបស់អ្នកជាមួយកម្មវិធី Facejjang已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: