មេ​ដឹក​នាំ​ប្រទេស​កំពូល​ៗ​​ ដែល​រក​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ

បើ​ទោះ​បី​លោក​ បារ៉ាក់​ អូបាម៉ា(Barrack Obama) មាន​ប្រាក់​ខែ​ដ៏​ច្រើន​ក្នុង​ឆ្នាំ​នេះ​ក៏​ពិត​មែន​ តែ​បើ​ធៀប​ជាមួយ​មេដឹកនាំ​របស់​កូន​កោះ​មួយ​នៅ​ Asean គឺ​ ខុស​គ្នា​៣ទៅ​៤​ដង​ឯណោះ​ ។

តាម​ការ​សិក្សា​របស់​ Statista Study បាន​ឲ្យ​ដឹង​ថា​ នាយករដ្ឋមន្ត្រី​របស់​សិង្ហបុរី​ លោក​ លី​ ស៊ានឡុង​ (Lee Hsien Loong)​ អាច​រក​ប្រាក់​ចំណូល​ជា​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ ១,៧លាន​ដុល្លារ​ ច្រើន​ជាង​៤​ដង​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់​ អូបាម៉ា​ ដែល​ទទួល​បាន​ត្រឹម​ ៤០០,០០០​ដុល្លារ​ ។

ប្រាក់​ប្រចាំ​ឆ្នាំ​របស់​មេដឹកនាំ​កូន​នាគ​អាស៊ី​មួយ​​នេះ​ បើ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​ប្រធានាធិបតី​ រុស្សី​ លោក​ វ្លាដឹមៀរ​ ពូ​ទីន គឺ​ច្រើន​ជាង​ដល់​ទៅ ១២​ដង​កន្លះ​ឯណោះ​ ហើយ​ប្រាក់​១,៧លាន​ដុល្លារ​នេះ​ក៏​អាច​ច្រើន​ជាង​ប្រាក់​ខែ​(គិត​ជា​ប្រចាំ​ឆ្នាំ​)របស់​មេដឹកនាំ​​ ឥណ្ឌា​ ប្រេស៊ីល​ អ៊ីតាលី​ រុស្សី​ បារាំង​ តួកគី​ ជប៉ុន អង់គ្លេស អាហ្វ្រិក​ខាងត្បូង​ និង​ អាល្លឺម៉ង់ ១០​ប្រទេស​នេះ​បូក​បញ្ចូល​គ្នា​ផង​ដែរ ។

មេ​ដឹក​នាំ​ប្រទេស​កំពូល​ៗ​​ ដែល​រក​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ businessinsider & cnbc

  • មេ​ដឹក​នាំ​ប្រទេស​កំពូល​ៗ​​ ដែល​រក​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: