រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

នៅ​លើ​ពិភពលោក​នេះ​ មាន​រូបិយវត្ថុ​ជា​ច្រើន ​ដែល​មាន​តម្លៃ​ខុសៗ​គ្នា​ ហើយ​ជា​ពិសេស​នោះ​គឺ​មាន​សោភ័ណភាព​ខុសគ្នា។ ក៏​ប៉ុន្តែ​​មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​រឿងរ៉ាវ​នៅ​ក្រោយ​ការ​បង្កើត​នូវ​ក្រដាស​ប្រាក់​​​នីមួយៗ​នោះ​ទេ​ ដូច​នេះ​ហើយ​ ពេល​នេះ​យើង​សូម​លើក​ឡើង​នូវ​រឿងរ៉ាវ​នៅ​ពី​ក្រោយ​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ពិភពលោក​មក​បកស្រាយ​ដូច​ខាង​ក្រោម​៖

១. ក្រដាស​ប្រាក់​5,000 dinar របស់​ប្រទេស​ស៊ែកប៊ី​

ពណ៌​ស្វាយ​ដ៏​ស្រស់​ឆើត​ដែល​រំលេច​ឡើង​នៅ​លើ​រូបិយវត្ថុ​នេះ​ តំណាង​ឲ្យ​ផ្លែ​ទំពាំង​បាយជូ​ ដែល​​ជា​ប្រភេទ​ផ្លែឈើ​ដែល​ជនជាតិ​ស៊ែកប៊ី​ចង់​ស្វែង​យល់​អំពី​វា​។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

២. ក្រដាស​ប្រាក់​១០០​ហ្រ្វង់​ របស់​ប្រទេស​ស្វីស​

រូប​មើល​ទៅ​ដូច​ជា​មនុស្ស​ ប៉ុន្តែ​តាម​ពិត​ទៅ​វា​ជា​រូប​ដែល​រំលឹក​ដល់​សមាជិក​​ជាតិ​សាសន៍​ដំបូង ដែល​ជា​យក្ស​ស៊ី​សាច់​មនុស្ស​​ដែល​មាន​កម្ពស់​១៧​foot។ យក្ស​នេះ​​បាន​ប្រកួត​ជា​មួយ​និង​Cro-Magnons ដណ្ដើម​យក​នូវ​ធនធាន មុន​ពេល​ដែល​យក្ស​នេះ​​ត្រូវ​បាន​ផុត​ពូជ​ដោយ​​Call of the Ocean។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

៣. ក្រដាស​ប្រាក់​១០០ យ័ន​របស់​ប្រទេស​ចិន​

ក្រដាស​ប្រាក់​នេះ​បង្ហាញ​នូវ​តួអង្គ​ចម្បង​របស់​​រឿង​ព្រេង​បុរាណ​ចិន​​ដែល​មាន​ចំណង​ជើង​ថា​ “The Dragon Who Was Afraid of Getting Cancer” ។ នៅ​ក្នុង​រឿង​ សត្វ​នាគ​ដែល​ដក​ដង្ហើម​ចេញ​ភ្លើង ត្រូវ​បាន​លង​បន្លាច​ដោយ​ការ​​គំរាម​កំហែង​​​ពី​ការ​កើត​មាន​​ប្រភេទ​ជំងឺ​មហារីក​ ហើយ​សត្វ​នាគ​នេះ​ បាន​ដើរ​គ្រប់​ទីកន្លែង​ដើម្បី​ស្វែង​រក​វិធី​ជៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​មហារីក ហើយ​ដែល​ទីបំផុត​ត្រូវ​បាន​ស្លាប់​ដោយ​បញ្ហា​ឈាម​ក្នុង​ខួរក្បាល​។ រូប​សត្វ​នាគ​ដែល​លេច​ឡើង​ក្នុង​ក្រដាស​១០០​យ័ន​នេះ​ គឺ​រូប​​ក្នុង​ពេល​ដែល​វា​ស្រែក​​អង្វរ​ថា​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​មិន​មាន​ជំងឺ​មហារីក​ថ្លើម​ ឬ​ប្រភេទ​ជំងឺ​មហារីក​ផ្សេង​ទៀត​។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

៤. ក្រដាស​ប្រាក់​១០​ដុល្លារ​ របស់​ប្រទេស​កាណាដា​

ក្រដាស​ប្រាក់​នេះ​ បង្ហាញ​នូវ​រូប​សណ្ឋាគារ​មួយ​ដែល​មាន​បង្អួច​ដ៏​ធំ​ ដែល​​អ្នក​នៅ​តាម​ផ្លូវ​អាច​មើល​ឃើញ​មនុស្ស​ដែល​នៅ​ក្នុង​សណ្ឋាគារ​រួម​មេត្រី​គ្នា​។ អ្នក​ដែល​មើល​គេ​ តំណាង​ឲ្យ​ការ​ចង់​ដឹង​លឺ​ផ្នែក​វិទ្យាសាស្ត្រ​ ចំណែក​អ្នក​​ដែល​រួម​មេត្រី​គ្នា​នោះ​ តំណាង​ឲ្យ​ឧស្សាហកម្ម និង​ការ​សហប្រតិបត្តិការ​ រីឯ​អ្នក​ដែល​ចាំ​នាំ​មនុស្ស​ចូល​ក្នុង​សណ្ឋាគារ​ ឬ​​​បម្រើ​សេវាកម្ម​នោះ​​តំណាង​ឲ្យ​​​ឆ្មាំ​ទ្វារ​​។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

៥. កាក់​១​ដុល្លារ​ របស់​ប្រទេស​អូស្ត្រាលី​

អ្នក​រចនា​កាក់​១​ដុល្លារ​របស់​អូស្ត្រាលី​ បាន​​ជ្រើសរើស​ដាក់​សត្វ​កង់កូរ៉ូ​៥​ក្បាល នៅ​ផ្នែក​ខាង​មុខ ដោយ​សារ​ថា​នៅ​ពេល​ដែល​សត្វ​កុងកូរ៉ូ​​ទាំងនេះ​​ក្រោក​ពី​ដេក​​នៅ​ព្រឹក​មួយ​ ក្រឡេក​មើល​ខាង​ក្រោយ​​ខ្នង​ខ្លួន​​ ឃើញ​សត្វ​កុងកូរ៉ូ​មួយ​ចំនួន​ ដែល​ប្រហែល​ជា​៥​ក្បាល។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

៦. ក្រដាស​១០​ដុល្លារ​ហុងកុង​

​​​​ការ​រចនា​របស់​ក្រដាស​ប្រាក់​នេះ​ ហាក់​មាន​លក្ខណៈ​អរូបី​ ដោយ​វា​បង្ហាញ​ពី​​ផែនទី​សកម្មភាព​ខួរក្បាល​របស់​ក្មេង​ដែល​ទើប​នឹង​កើត នៅ​ពេល​ដែល​មាន​ផ្សែង​បារី​បង្ហុយ​នៅ​ខាង​មុខ​ពួកគេ​។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

៧. ក្រដាស​ប្រាក់​១០០​pa’anga របស់​ប្រទេស​Tonga

រូប​បុរស​ដែល​នៅ​ផ្នែក​ខាង​មុខ​នៃ​ក្រដាស​ប្រាក់​នេះ​ គឺ​ជា​​តួអង្គ​ប្រឌិត​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ​ថា​ លោក Literacy។ បើ​តាម​រឿង​ព្រេង​របស់​ប្រទេស​ Tonga នៅ​ពេល​ដែល​ក្មេងៗ​កំពុង​ដេក​ លោក​ Literacy វារ​ឡើង​ទៅ​ក្នុង​បន្ទប់​ដេក​របស់​ក្មេងៗ​តាម​បង្អួច​ ហើយ​បង្រៀន​ក្មេងៗ​ឲ្យ​អាន​ ហើយ​ក៏​រលាយ​ខ្លួន​​បាត់​ទៅ​។ ៨​ថ្ងៃ​ក្រោយ​មក​ លោក​Literacy កើត​ជា​ថ្មី ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ក្មេង​ថ្មី​ទៀត​ ដើម្បី​បង្រៀន​អាន​ដល់​ពួកគេ​។

រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖

  • រឿង​រ៉ាវ​​ប្លែកៗ​នៅ​ពី​ក្រោយ​​ការ​បង្កើត​រូបិយវត្ថុ​ដ៏​ស្រស់​ស្អាត​ទាំង​៧​ក្នុង​ពិភពលោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: