គ្រូ​បង្វឹក​ Spur សរសើរ​កីឡាករ​កូរ៉េខាង​ត្បូង​រូប​នេះ​ពេញ​មាត់​ម៉ង​

ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយខ្សែប្រយុទ្ធកូរ៉េខាងត្បូងគឺកីឡាករ Son Heung-Min បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកគាំទ្របាលទាត់នៅក្នុងក្របខណ្ឌ English  Premier League ជាមួយការបង្ហាញទម្រង់យ៉ាងល្អគឺ៣ប្រកួតរកបាន៤គ្រាប់ ។

យ៉ាងណាកាលពីយប់មិញនេះខ្សែប្រយុទ្ធរូបនេះបន្តធ្វើបានល្អបន្ថែមទៀតនៅក្នុងការប្រកួតចែកពូលក្នុងក្របខណ្ឌ UEFA Champion League ដោយរូបគេស៊ុតបញ្ចូលទីបាន១គ្រាប់ជួយក្លឹប Spur ឈ្នះ១ទល់នឹង០លើក្លឹប CSKA Moscow ដោយជោគជ័យ ។

គ្រូ​បង្វឹក​ Spur សរសើរ​កីឡាករ​កូរ៉េខាង​ត្បូង​រូប​នេះ​ពេញ​មាត់​ម៉ង​

យ៉ាងណាក្រោយជ័យជំនះនោះលោក Pochettino ដែលគ្រូបង្វឹកក្លឹប Spur បានថ្លែងសរសើរកីឡាររូបនោះថា « Son គឺជាកីឡាករដ៏សំខាន់ គេជាកូនសោរនាំជ័យជំនះរបស់យើង ។ ស្របពេលដែលខ្សែដ៏ល្អមួយរូបរបស់យើងគឺ Harry Kane រងរបួស Son បានបង្ហាញនៅភាពអស្ចារ្យរបស់ខ្លួនដែលអាចបញ្ជាក់គេជាខ្សែដ៏ល្អមួយរូបផងដែរ » ។

គ្រូ​បង្វឹក​ Spur សរសើរ​កីឡាករ​កូរ៉េខាង​ត្បូង​រូប​នេះ​ពេញ​មាត់​ម៉ង​

Poschettiono បន្តថា « ខ្ញុំពិតជាពេញចិត្តនូវសមត្ថភាពរបស់ Sonny គេបានធ្វើឲ្យពួកយើងរីករាយជាមួយជ័យជំនះ ហើយខ្ញុំរំពឹងថាគេនឹងបន្តបង្ហាញទម្រង់លេងល្អដើម្បីពួកយើងទទួលបានជ័យជំនះបន្តបន្ទាប់ទៀត » ។

  • គ្រូ​បង្វឹក​ Spur សរសើរ​កីឡាករ​កូរ៉េខាង​ត្បូង​រូប​នេះ​ពេញ​មាត់​ម៉ង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កីឡា
Tags: