ជឿទេថា ខេម ជំពាក់លុយគេ ៥០០ រៀល រហូតមកដល់ពេលនេះ (មានវីដេអូ)

6 Videos


កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំនៅក្នុងផលិតកម្មថោន ខេម បាន បង្ហាញវត្តមានជាតារាកិត្តិយសនៅក្នុងកម្មវិធីស៊ីអារម្មណ៍របស់ស្ថានីយទូរទស្សន៍ PNN ដែល ក្នុងនោះលោកបានបង្ហើបពីប្រវត្តិមុនពេលឈានជើងចូលសិល្បៈយ៉ាងជូរចត់ រហូតដល់ថ្នាក់ ជំពាក់លុយថ្លៃបាយ ៥០០រៀលថែមទៀតផង ។

ជឿទេថា ខេម ជំពាក់លុយគេ ៥០០ រៀល រហូតមកដល់ពេលនេះ (មានវីដេអូ)

តារាចម្រៀងសំនៀងស្អករូបនេះ បានបង្ហើបពីខ្សែជីវិតមុននឹងក្លាយជាតារាចម្រៀងថា លោក បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដោយស្នាក់នៅផ្ទះអង្គការ ហើយខិតខំដើរដាក់ពាក្យ ប្រឡងចម្រៀងតាមស្ថានីយទូរទស្សន៍នានា ។ កំឡុងពេលនោះលោកមានមានបញ្ហាខ្វះខាត ថវិកាយ៉ាងខ្លាំងដល់ថ្នាក់គ្មានលុយទិញបាយហូបទៀតផង ។ តារាចម្រៀងរូបនេះបានបន្តដោយ មិនលាក់បាំងថា ពេលនោះលោកក៏បានខ្ចីលុយមិត្តភក្តិនៅទីនោះទិញបាយហូបដោយសន្យា ថានឹងសងក្រោយពេលគេត្រឡប់មកវិញ ប៉ុន្តែរហូតមកដល់ពេលនេះលោកមិនទាន់បានសង នៅឡើយ ។

ការបង្ហាញពីប្រវត្តិដ៏ជូរចត់របស់តារាចម្រៀងល្បីរូបនេះ ត្រូវបានបហាជននៅលើបណ្តាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះ ភាពក្លាហាន បង្ហាញពីប្រវត្តិពិតរបស់ខ្លួនដោយមិនមានការលាក់បាំង ៕ ប្រមាញ់តួ