ស្ត្រីម្នាក់យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យតាមវត្ត

6 Videos


អធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ បានឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ បានយកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យក្នុងឱកាសវេនកាន់បិណ្ឌ តាមបណ្តាវត្ត នៅក្នុងស្រុកភ្នំក្រវាញ ។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងមុននេះថា ជនសង្ស័យដែលប្រើប្រាស់ លុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យតាមវត្ត ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ជុំ វណ្ណនី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ស្ត្រីរូបនេះ បាន យកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យនៅតាមបណ្តាវត្ត នានាក្នុងស្រុកភ្នំក្រវាញ នៅក្នុងរដូវកាន់វេននេះតែម្តង ។
ស្ត្រីម្នាក់យកលុយដុល្លារក្លែងក្លាយ  ដើរចូលបុណ្យតាមវត្ត
ក្រោយពីការឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរ ក្នុងកាបូបជនសង្ស័យ ដោយដកហូតបាន លុយក្រដាស១០០ដុល្លារក្លែងក្លាយ ចំនួន៨៦០០ដុល្លារ និងគ្រឿងអលង្ការធ្វើអំពីស្ពាន់ជាច្រើនទៀត ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីពិនិត្យមើលវត្ថុតាង និងចាត់ការតាមច្បាប់ ៕
សុថាត់

ស្ត្រីម្នាក់យកលុយដុល្លារក្លែងក្លាយ  ដើរចូលបុណ្យតាមវត្តស្ត្រីម្នាក់យកលុយដុល្លារក្លែងក្លាយ  ដើរចូលបុណ្យតាមវត្តស្ត្រីម្នាក់យកលុយដុល្លារក្លែងក្លាយ  ដើរចូលបុណ្យតាមវត្ត