Real Madrid សម្រេច​បង្កើន​ប្រាក់​កម្រៃ​២​ដង​ដល់​ Zidane

លោក Zinedine Zidane ចាប់ផ្ដើមចូលដឹកនាំក្លឹប Real Madrid ជំនួសលោក Rafa Benitez កាលពីអំឡុងខែមករាឆ្នាំ២០១៦ ដោយពេលគឺគាត់បានចុះកុងត្រាមួយជាមួយក្លឹបដែលគាត់ទទួលបានក្នុងមួយសប្ដាហ៍៤៤០០០ផោនក្នុងសប្ដាហ៍ដែលមួយឆ្នាំប្រមាណជា២.៧លានអឺរ៉ូ ។

តែយ៉ាងណាការដឹកនាំរបស់ Zidane ធ្វើក្លឹបទទួលជោគជ័យជាមួយនឹងការឈ្នះពានរង្វាន់ដ៏ធំនៅអឺរ៉ុបគឺ UEFA Champion League ដោយឡែកក្នុងក្របខណ្ឌ La Liga ក៏មិនធម្មតាដោយគេឈរនៅចំណាត់ថ្នាក់២ដោយចាញ់ជើងឯក Barcelona តែ១ពិន្ទុប៉ុណ្ណោះ ។ ដោយសារសមិទ្ធផលដ៏ល្អបែបនេះទើបក្លឹប Real Madrid សម្រេចធ្វើកុងត្រាថ្មីដែលផ្ដល់ប្រាក់កម្រៃដល់ Zidane ដល់ប្រមាណជា៩០០០០ផោនក្នុងមួយសប្ដាហ៍ឬ៥.៥លានអឺរ៉ូក្នុងមួយឆ្នាំដែលវាកើនឡើងលើស២ដងនៃប្រាក់កម្រៃចាស់ ។

Real Madrid សម្រេច​បង្កើន​ប្រាក់​កម្រៃ​២​ដង​ដល់​ Zidane

គួរបញ្ជាក់ថាការប្រកួតមិត្តភាពរបស់ Real Madrid កន្លងមកគឺល្អគួរសមដោយក្នុងនោះឈ្នះ Chelsea និង Bayern Munich តែរងបរាជ័យក្រោមដៃ PSG ។ ខណៈក្លឹប Real Madrid នឹងប្រកួតដណ្ដើមពាន Super Cup នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះដោយត្រូវប៉ះជាមួយ Sevilla ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Real Madrid សម្រេច​បង្កើន​ប្រាក់​កម្រៃ​២​ដង​ដល់​ Zidane已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: