ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​?

បើ​អ្នក​បាន​ធ្វើ​ដំណើរ​មក​ដល់​ស្ពាន​ព្រែក​ចេក​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៣​ ត្រង់​បង្គោល​គីឡូ​ម៉ែត្រ​លេខ ១៦១ មាន​ចម្ងាយ​ប្រមាណ​ជា ១០ គីឡូម៉ែត្រ ពី​ក្រុង​កំពត​ស្ថិត​ក្នុង​ភូមិ​ព្រែក​ចេក​ ឃុំ​កោះ​តូច​ ស្រុក​ទឹកឈូ ខេត្ត​កំពត ហើយ​សាក​ក្រឡេក​ភ្នែក​ទៅ​ខាង​ស្ដាំ​ស្ពាន​ អ្នក​នឹង​ឃើញ​មាន​រោង​ប្រក់​ស្បូវ​ ២ ខ្នង ឈរ​បង្អួត​រាង​យ៉ាង​សង្ហារ​ ក្បែរ​ពំនូក​សម្បក​អយស្ទ័រ​ និង​សម្បក​គ្រឿង​សមុទ្រ​ផ្សេង​ទៀត​គរ​ដូច​ភ្នំ​ បើ​មិន​ចាប់​អារម្មណ៍​អ្នក​ប្រហែល​ជា​គិត​ថា​ វា​ជា​ពំនូក​ដី​មិន​ខាន​។

ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​?សំឡេង​ប៉ុងប៉ាំង​ៗ លាន់​ចេញ​ពី​កូន​រោង​ទី ២ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​រោង​ទី​ ១ ដែល​មាន​កម្មករ​ស្រីៗ​ប្រហែល​ ២០ នាក់ កំពុង​អង្គុយ​ដំ​កង់​ជុំវិញ​ពំនូក​អយស្ទ័រ​ ដែល​នៅ​កណ្ដាល​។ មនុស្ស​ស្រី​ ២ ក្រុម​មាន​ក្មេង​មាន​ចាស់​ កំពុង​អង្គុយ​ ដោយ​មាន​ខ្លះ​កាន់​កូន​ពូថៅ​ អ្នក​ខ្លះ​កាន់​កាំបិត​កំពុង​ដំ​បំបែក​ និង ឆ្កឹះ​អយស្ទ័រ​។ ឯ​មនុស្ស​មួយ​ក្រុម​ទៀត​កំពុង​នៅ​មាត់​ទឹក​លាង​អយ​ស្ទ័រ​ ដែល​បាន​បំបែក​រួច​ ហើយ​បញ្ជូន​ទៅ​កាន់​រោង​ទី១​ ដែល​មាន​គ្នា​ ៧-៨ នាក់ ដោយ​ញាប់​ដៃ​ច្រក​ និង​ ចង​អយស្ទ័រ​តាម​លំដាប់​លំដោយ​ ទៅ​តាម​ផ្នែក​រៀង​ៗខ្លួន ជា​ខ្សែ​សង្វាក់​យ៉ាង​ត្រឹម​ត្រូវ​។

ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​?

“អយស្ទ័រ​“នៅ​ទី​នោះ​ស្រស់ៗ​ អាច​ញ៉ាំ​បាន​ភ្លាម​ៗ មាន​រស​ជាតិ​ឆ្ងាញ់​ ដោយ​កន្លែង​យើង​មាន​ថែម​ទឹក​ត្រី​ និង ខ្ទឹម​លីង​សម្រាប់​អ្នក​ដែល​ទិញ​អយស្ទ័រ​ពី​ទី​នេះ​។ របៀប​ញ៉ាំ​ គឺ​ចាក់​ទឹក​ត្រី​ និង រោយ​ខ្ទឹម​លីង​លើ​អយស្ទ័រ​ ហើយ​ដួស​ញ៉ាំ​ជា​ការ​ស្រេច​ ឬ​អ្នក​ខ្លះ​គេ​ញ៉ាំ​ជា​មួយ​បន្លែ​ ដូច​ជា​ ត្រួយ​កន្ធុំ​ថេត​កាន់​តែ​មាន​រស​ជាតិ​ឆ្ងាញ់​”។

ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​? ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​? ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​?

 

  • ទៅលេងកំពត ចង់​ញ៉ាំ​អយស្ទ័រ​ស្រស់​ៗដឹង​មាន​នៅ​ឯណា​អត់​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: