ហេតុផល​១០​យ៉ាង​ដែល​មិត្ត​ស្រី​របស់​អ្នក​ស្អប់​ម្ដាយ​របស់​អ្នក

វា​ពិត​ជា​មាន​ភាព​ស្មុគ​ស្មាញ​មែន​ទែន​ នៅ​ពេល​ដែល​ដល់​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​ថែ​រក្សា​ទំនាក់​ទំនង​​រវាង​ដៃគូ​របស់​អ្នក​ជាមួយ​នឹង​ឪពុក​ម្ដាយ​​របស់​អ្នក។ ការ​ទាស់​ទែង​វាង​ដៃគូ​របស់​អ្នក និង​ឪពុក​ម្ដាយ​របស់​អ្នក​ ជួនកាល​អាច​ធ្វើ​អោយ​អាពាហ៍ពិពាហ៍​បែកបាក់។

ទំនាក់​ទំនង​របស់​ម្ដាយ​ក្មេក​ និង​កូន​ប្រសា​ស្រី​​​រួម​បញ្ចូល​គ្នា​ទាំង​ល្អ​និង​អាក្រក់​តាម​រយៈ​កាលៈទេសៈ​ផ្សេងៗ​គ្នា។​ វា​គឺ​ជា​ឧបសគ្គ​ដែល​តែង​តែ​កើត​ឡើង​នូវ​គ្រប់​ចំណង​អាពាហ៍ពិពាហ៍​ទាំង​ឡាយ​អោយ​ខាង​តែ​បាន។ក៏​មាន​ទស្សនៈ​​មួយ​លើក​ឡើង​ថា​​ស្វាមី​ភាគ​ច្រើន​មិន​អាច​ទ្រាំ​នឹង​នឹង​ម្ដាយ​ក្មេក​របស់​ពួកគេ​បាន​ឡើយ​ ហើយ​វា​​មិន​ខុស​អី​ពី​កូន​ប្រសា​ស្រី​មិន​អាច​អត់​ទ្រាំ​ជា​មួយ​នឹង​ម្ដាយ​ក្មេក​បាន​ដែរ។

​​ចំណង​រវាង​កូន​ប្រសា​ស្រី​ជាមួយ​នឹង​ម្ដាយ​ក្មេក​​តែង​តែ​​មាន​ភាព​ស្មុគ​ស្មាញ​​ដោយ​ជៀស​មិន​ផុត​ ហើយ​វា​ពិបាក​នឹង​យល់​មែន​ទែន​។ភរិយា​ភាគច្រើន​តែង​​តែ​មាន​ទំនោរ​ទៅ​រក​ភាព​មិន​ចូលចិត្ត​ឪពុក​ម្ដាយ​ក្មេក​របស់​ពួកគេ។ ភាព​តាន​តឹង​ក្នុង​អាពាហ៍ពិពាហ៍​ ជា​ធម្មតា​កើត​ឡើង​នៅ​ពេល​ដែល​​មាន​ការ​មិន​ចុះ​សម្រុង​ពី​​ខាង​សាច់​ថ្លៃ​ទាំង​ពីរ​ ក៏​ដូច​ជា​អារម្មណ៍​ដែល​ដៃ​គូ​របស់​អ្នក​មាន​ចំពោះ​ឪពុក​ម្ដាយ​របស់​អ្នក។

ដូច្នេះ​ហើយ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​ទាំង​១០​យ៉ាង​ដែល​​បណ្ដាល​អោយ​ភរិយា​របស់​លោក​អ្នក​មិន​ស្អប់​ម្ដាយ​របស់​អ្នក។​ ចូរ​ពិនិត្យ​មើល​អោយ​បាន​ល្អិត​ល្អន់​ហើយ​ឈ្វេង​យល់​ថា​​គួរ​តែ​ដោះ​ស្រាយ​រាល់​បញ្ហា​មួយ​ៗ​ដោយ​របៀប​ណា។

១.​ បង្គាប់​បញ្ជា

ហេតុផល​១០​យ៉ាង​ដែល​មិត្ត​ស្រី​របស់​អ្នក​ស្អប់​ម្ដាយ​របស់​អ្នក

 

​​មិន​ខ្វល់​ថា​ម្ដាយ​របស់​អ្នក​ជា​មនុស្ស​ទាន់​សម័យ​ប៉ុណ្ណា​នោះ​ទេ គាត់​ប្រាកដ​ជា​ចង់​បាន​​កូន​ប្រសា​ម្នាក់​ដែល​ល្អ​គ្រប់​គ្រាន់​ ហើយ​ចេះ​អំពី​របៀប​មេផ្ទះ​ដូច​ជា​ការ​ទុកដាក់​ផ្ទះ​សម្បែង​ ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​បាន​ល្អ និង​ចេះ​វិជ្ជា​មុខ​ម្ហូប។​​ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ភរិយា​របស់​លោក​អ្នក​មិន​ចូលចិត្ត​គាត់​ ព្រោះ​គាត់​មើល​ទៅ​ចង់​បាន​តាម​តែ​ចិត្ត​គាត់​ចង់​បាន មិន​ទទួល​យក​អ្វី​ដែល​នាង​មាន​​​ ហើយ​តែង​តែ​បង្គាប់​បញ្ចា​នាង​អោយ​ធ្វើ​នេះ​ធ្វើ​នោះ​តាម​តែ​ចិត្ត​គាត់​។

២. បំបាក់​ទឹក​ចិត្ត

ហេតុផល​១០​យ៉ាង​ដែល​មិត្ត​ស្រី​របស់​អ្នក​ស្អប់​ម្ដាយ​របស់​អ្នក

 

ការ​ធ្វើ​​អោយ​ស្គាល់​ឪពុកម្ដាយ​ក្មេក​បាន​ច្បាស់​គឺ​ចំណាយ​ពេល​ច្រើន​មែន​ទែន ជា​ពិសេស​ចំពោះ​អ្នក​ដែល​ទើប​តែ​រៀប​ការ​ហើយ​ថ្មី​ថ្មោង។​ កូន​ប្រសា​ស្រី​ភាគ​ច្រើន​រង់​ចាំ​យ៉ាង​អន្ទះសា​នូវ​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​គ្រួសារ​របស់​អ្នក។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ពេល​ដែល​នាង​​​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​ដែល​គាត់​រំពឹង​ទុក នាង​នឹង​ត្រូវ​បាន​បំបាក់​ទឹក​ចិត្ត។ នេះ​ហើយ​ជា​ហេតុ​ផល​មួយ​ទៀត​ដែល​ធ្វើ​អោយ​នាង​ស្អប់​គាត់។​

៣. មិន​ទទួល​យក​ការ​សម្រេច​ចិត្ត​របស់​នាង

ហេតុផល​១០​យ៉ាង​ដែល​មិត្ត​ស្រី​របស់​អ្នក​ស្អប់​ម្ដាយ​របស់​អ្នក

 

មួយ​ក្នុង​ចំណោម​រឿង​រ៉ាវ​ទាំង​ដប់​យ៉ាង​ដែល​ធ្វើ​អោយ​នាង​ស្អប់​គាត់​គឺ​​ការ​ដែល​គាត់​មិន​ទទួល​យក​យោបល់ ឬ​ការ​សម្រេច​ចិត្ត​ណាមួយ​របស់​នាង។ គាត់​ធ្វើ និង​សម្រេច​តាម​តែ​ចិត្ត​របស់​គាត់។​ នាង​អាច​នឹង​អាក់​អន់​ស្រពន់​ចិត្ត​នឹង​គាត់​ប្រសិន​បើ​ការ​សម្រេច​ចិត្ត​របស់​នាង​​មិន​ត្រូវ​បាន​គាត់​ចាប់​អារម្មណ៍​ឬ​ច្រាន​ចោល​យោបល់​នានា​របស់​នាង ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ​ឬ​ការ​អនុញ្ញាត​អោយ​មានការ​អប់រំ​នៅ​ផ្ទះ​ដល់​កូនៗ​របស់​នាង។ វា​ច្បាស់​ជា​មាន​ភាព​ល្អក់​កករ​រវាង​គ្នា​និង​គ្នា​នៅ​ពេល​ដែល​ពួកគេ​​តែង​តែ​មិន​ស៊ី​សង្វាក់​គ្នា​បែប​នេះ។​

៤. ផ្ដាច់​ការ

 

រាល់​ទំនាក់ទំនង​​អាច​ដំណើរ​បាន​លុះ​ត្រា​តែ​មាន​ឆន្ទៈ និង​ការ​ស្វះ​ស្វែង​សព្វ​បែប​យ៉ាង​ដើម្បី​អោយ​យល់​ចិត្ត​គ្នា។​ ប្រសិន​បើ​ការ​មិន​យល់​ចិត្ត​គ្នា​តែង​តែ​កើត​មាន​ជា​រឿយ​ៗ​ អ្វី​ៗ​ទៅ​ថ្ងៃ​មុខ​ប្រាកដ​ជា​មិន​ប្រសើរ​ឡើង​ឡើយ។​ ភរិយា​របស់​លោក​អ្នក​នឹង​ស្អប់​ម្ដាយ​របស់​អ្នក​ប្រសិន​បើ​​គាត់​នៅ​តែ​ដាច់​អហង្ការ​ចំពោះ​នាង​ស្ទើរ​គ្រប់​ពេល​វេលា។

៥. ចូល​ចិត្ត​ប្រៀបធៀប​

ហេតុផល​១០​យ៉ាង​ដែល​មិត្ត​ស្រី​របស់​អ្នក​ស្អប់​ម្ដាយ​របស់​អ្នក

 

ប្រសិន​បើ​ភរិយា​របស់​លោក​អ្នក​មាន​បញ្ហា​ជា​មួយ​ម្ដាយ​របស់​លោក​អ្នក​ ក្នុង​នាម​ជា​ស្វាមី​ល្អ អ្នក​ចាំ​បាច់​ត្រូវ​ស្វែង​រក​វិធី​ណា​ក៏​ដោយ​ដើម្បី​ធ្វើ​អោយ​គ្រប់​យ៉ាង​ប្រសើរ​ឡើង។​ ជួន​កាល​ដោយសារ​តែ​ប្រពន្ធ​អ្នក​បាន​សាង​កំហុស​ខ្លះ​ៗ អ្នក​ក៏​ចាប់​ផ្ដើម​ធ្វើ​ប្រៀប​ធៀប​នាង​ជាមួយ​នឹង​គាត់ ដោយ​និយាយ​បែប​នេះ​បែប​នោះ ដែល​អាច​ធ្វើ​អោយ​នាង​ស្រ​ងាក​ចិត្ត​បាន។

៦. ព្រងើយ​កន្តើយ

 

មាន​ពេល​ជា​ច្រើន​ដែល​នាង​មាន​អារម្មណ៍​ថា​ម្ដាយក្មេក​របស់​នាង​ហាក់​ដូច​ជា​ព្រងើយ​កន្តើយ​ដាក់​នាង​។ ខណៈ​ពេល​ដែល​មាន​ការ​ជួប​ជុំ​គ្រួសារ​ នាង​មាន​អារម្មណ៍​នាង​គ្មាន​ភាព​សំខាន់​ទាល់​តែ​សោះ​ក្នុង​កែវ​ភ្នែក​របស់​គាត់​​ព្រោះ​គាត់​មិន​ត្រូវ​បាន​កត់​សម្គាល់។ នេះ​ហើយ​ជា​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក។

៧. ពិភាក្សា​អំពី​អតីត​មិត្ត​ស្រី​របស់​អ្នក

 

ម្ដាយ​របស់​អ្នក​តែង​​រំលឹក​អំពី​អតីត​មិត្ត​ស្រី​របស់​អ្នក​ខណៈ​ពេល​ដែល​ដឹង​ថា​នាង​ក៏​នៅ​ទីនោះ​ដែរ។​ ឧទាហរណ៍​ដូច​ជា​ “​ម៉ាក់​ឃើញ​មិត្ត​ស្រី​ចាស់​របស់​កូន​នៅ​ឯ​ផ្សារ​។​ នាង​មាន​កូន​បី​នាក់​ហើយ​ ព្រម​ទាំង​មាន​ជំនួញ​មួយ​ដ៏​ធំ”។ នាង​ផ្ដាំ​ម៉ាក់​អោយ​សួរ​សុខ​ទុក្ខ​កូន​ផង​ដែរ។” ម៉្លោះ​ហើយ​ ការ​រំលឹក​ពី​រឿង​នោះ​អាច​ធ្វើ​អោយ​នាង​​​មិន​ស្រណុក​ក្នុង​ចិត្ត។

៨. រូប​សម្បត្តិ

 

ហេតុផល​មួយ​ទៀត​ដែល​នាង​ស្អប់​គាត់​គឺ​ដោយសារ​គាត់​តែង​តែ​រអ៊ូ​រទាំ​ពី​រូប​រាង​របស់​នាង ដោយ​ថា​នាង​ធាត់​ជ្រុល ស្គម​ជ្រុល ទាល់​នេះ​ទាល់​នោះ។

៩. ប្រដៅ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ

 

នាង​ប្រហែល​ជា​មិន​ចូលចិត្ត​អោយ​គាត់​និយាយ​ស៊ាំ​ដែល​ៗ ទៅ​លើ​រឿង​រ៉ាវ​ដដែលៗ​នោះ​ទេ​។​ នាង​ប្រហែល​មិន​ចង់​អោយ​គាត់​ប្រដៅ​តែ​រឿង​ដដែល​ៗ​នោះ​ឡើយ​ ព្រោះ​ជួន​កាល​ពេល​ដែល​គាត់​និយាយ​តែ​ម្ដង​នាង​ហាក់​ដូច​ជា​ស្ដាប់​ចូល​ត្រចៀក តែ​ដល់​ពេល​និយាយ​ដដែលៗ វា​បែរ​ក្លាយ​ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត​វិញ។

១០.​ចាត់​ទុក​អ្នក​ដូច​ជា​កូន​ក្មេង

 

នៅ​ពេល​ដែល​ម្ដាយ​របស់​អ្នក​ចាត់​ទុក​អ្នក​ដូច​ជា​កូន​ក្មេង​នៅ​ចំពោះ​​មុខ​នាង​ នាង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ទាស់​ទែង។​

ប្រភពៈ

ដោយៈ Gemini Fleta

  • ហេតុផល​១០​យ៉ាង​ដែល​មិត្ត​ស្រី​របស់​អ្នក​ស្អប់​ម្ដាយ​របស់​អ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: