ហឹរ​មិន​បាត់​គួរ​ធ្វើ​យ៉ាង​ណា?

មនុស្សយើងតែងមានចំណង់ចំណូលចិត្តខុសៗគ្នាមិនថាការជ្រើសរើសការស្លៀកពាក់ កន្លែងដើរលេង កន្លែងរស់នៅ ក៏ដូចជាការហូបចុកជាដើម។ បើនិយាយពីការហូបចុកវិញ អ្នកខ្លះចូលចិត្តអាហារដែលមានរសជាតិផ្អែម ជូរ ប្រៃ ហឹរ ឯអ្នកខ្លះទៀតចូលចិត្តរបៀបផ្សេង។ អាហារដែលមានរសជាតិហឹរទៀតសោត មនុស្សមួយចំនួនពិតជាចូលចិត្តវាណាស់ តែទាស់ត្រង់ថាមិនដឹងគួរធ្វើយ៉ាងម៉េចនៅពេលដែលរសជាតិហឹរដុតអណ្ដាតខ្លាំងដល់ទ្រាំលែងចង់បាន ។

ខាងក្រោមនេះជារបស់ដែលលោកអ្នកគួរនិងមិនគួរពិសាដើម្បីបង្ក្រាបភាពហឹរ៖

អ្វីដែលលោកអ្នកគួរទទួលទាននោះគឺ ៖

-ទឹកដោះគោស្រស់

-ទឹកដោះគោជូរ

-ក្រែម

-ប្រេងអូលីវ

-ស្រា(ក្រហម)

-បាយស

-ដំណាប់សណ្ដែកដី

– ស្ករ និង ទឹកឃ្មុំ។

ដោយឡែករបស់ដែលលោកអ្នកពុំគួរទទួលទាន ៖

-ទឹក

-ស្រាបៀ និង សូដា ។

សូមប្រិយមិត្តចែករំលែកចំណេះដឹងមួយនេះទៅកាន់មិត្តភក្តិឬមនុស្សជិតស្និទ្ធដើម្បីគេបានដឹងពីវិធីសាស្ត្របំបាត់ការហឹរខ្លាំងនេះទាំងអស់  ៕

ប្រភព ៖
ប្រែសម្រួល ៖ Gemini Fleta