បងប្អូន​ស្រី​ហ្វីលីពីន​ទាំងបួន​នាក់​នេះ នៅ​តែ​ធ្វើ​បាន​ល្អ The X Factor UK 2015

កាលពីចុងខែមុនក្នុងកម្មវិធី  The X Factor UK 2015 វគ្គ Auditions សប្ដាហ៍ទីមួយ ១ បេក្ខនារីហ្វីលីពីន ៤ រូប ដែលមានឈ្មោះក្រុមថា 4th Power និងជាបងប្អូននឹងគ្នាបានធ្វើឲ្យគណៈកម្មការទាំងអស់ញញឹមបិតមាត់មិនជិតឡើយ។ ពួកនាងមានឈ្មោះថា Almira អាយុ ២៧ Irene២៥ Mylene ២៣ និងប្អូនស្រីពៅ Celenaអាយុ១៩ឆ្នាំ។

ចំណែកនៅក្នុងវគ្គ 6 Chair Challenge ពួកគេទាំងបួននាក់រឹតតែខ្លាំងលើសដើមទាំងការច្រៀង និងការរាំរហូតដល់ ធ្វើកាយវិការតាម 4th Power  ទៀតផង។ គ្រាន់តែពេលច្រៀងចប់ភ្លាមគណៈកម្មការ RITA ORA ពោលពាក្យសរសើរថាធ្វើបានល្អខ្លាំងណាស់នៅក្នុងវគ្គនេះ និងអាចឆ្លងទៅវគ្គបន្ទាប់ទៀត៕

អត្ថបទ៖ បុរសកម្សត់

  • បងប្អូន​ស្រី​ហ្វីលីពីន​ទាំងបួន​នាក់​នេះ នៅ​តែ​ធ្វើ​បាន​ល្អ The X Factor UK 2015已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: