ទន្លេ​​បញ្ច​ពណ៌ ជា​អំណោយ​ពី​មាតាធម្មជាតិ

ទឹក​ដែល​ហូរ​តាម​គន្លង ឆ្លងកាត់​ផ្ទាំង​ថ្ម​រឆេចរឆូច​ រំលេច​ដោយ​ពណ៌​ដ៏​ចម្រុះ​យ៉ាង​ស្រស់​ត្រកាល​ ដែល​ទិដ្ឋភាព​ដ៏​មនោរម្យ​ យើង​អាច​មើល​ឃើញ​ពី​ទន្លេ​ដ៏​អស្ចារ្យ​មួយ ឈ្មោះ “Caño Cristales” ។

ទន្លេ​នៃ​ប្រទេស​ Colombia នេះ​ មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ Serrania de la Macarena នៃ​តំបន់​ Meta ដែល​វា​ជា​ដៃ​ទន្លេ​ដែល​បែក​ចេញ​ពី​ ទន្លេ Guayabero ។ មហាជន​ទូទៅ​ប្រសិទ្ធិនាម​ទន្លេ​នេះ​ថា “ទន្លេនៃពណ៌ទាំង៥” ឬ “ទឹក​នៃ​ឥន្ទធនូ” ហើយ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ទន្លេ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ ដោយ​សារ​តែ​លក្ខណៈ​នៃ​ពណ៌​ចម្រុះ​នេះ។

សម្រស់​ដ៏​ឆើត​ឆាយ​នៃ​ទឹក​ទន្លេ​ Caño Cristales​​ គឺ​អាច​មើល​គយ​គន់​បាន ចាប់​ពី​ចុង​ខែ​កក្កដា រហូត​​ខែ​វិច្ឆិកា ព្រោះ​ថា​កំឡុង​ពេល​នេះ​ ទន្លេ​ត្រូវ​បាន​ឃើញថាមាន៥ពណ៌ ដូចជា ពណ៌លឿង បៃតង ខៀវ ខ្មៅ និង​ពិសេស​គឺ ពណ៌ក្រហម។ មើល​ទៅ​ហាក់​ដូចជា​ទេព​និមិត្ត​ តែ​ធាតុ​ពិត​ពណ៌​ទាំងនេះ​លេចឡើង​ឲ្យ​យើង​ឃើញ ដោយ​សារ​តែ​ពពួក រុក្ខជាតិ​ម៉្យាង​ឈ្មោះ Macarenia clavigera (Podostemaceae) ដែល​ដុះ​ទៅ​បាន​នៃ​ទន្លេ។

ដោយ៖ NEA
Reference: en.wikipedia.org

  • ទន្លេ​​បញ្ច​ពណ៌ ជា​អំណោយ​ពី​មាតាធម្មជាតិ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ចំនេះដឹង
Tags: