រឿងរ៉ាវពិតនៅពីក្រោយបទ PPAP (មានវីដេអូ)

6 Videos


បទចម្រៀងខ្លី PPAP ដែលមានន័យពេញថា Pen-Pineapple-Apple-Pen កំពុងវាយលុកលើបណ្តាញអ៊ីនធឺរណេតយ៉ាងខ្លាំង រហូតតារាល្បីៗមួយចំនួនក៏បានយកបទនេះ មកសម្តែងលេងជាវីដេអូខ្លីៗផងដែរ ។

រឿងរ៉ាវពិតនៅពីក្រោយបទ PPAP (មានវីដេអូ)

វីដេអូចម្រៀង PPAP ត្រូវបានគេដឹងថា ជាបទនិពន្ធដោយឌីជេ Kosaka Daimao ឬ ស្គាល់ថា Piko Taro ជនជាតិជប៉ុន ដែលតារាសម្តែងក្នុងវីដេអូនោះ ជារូបលោកផ្ទាល់ ។

រឿងរ៉ាវពិតនៅពីក្រោយបទ PPAP (មានវីដេអូ)

វីដេអូនេះបានបង្ហោះលើអ៊ីនធឺរណេត តាំងពីខែសីហាម្ល៉េះ ដែលអាចទាក់ទាញអ្នកចូលមើលប្រមាណ ៤ លាននាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយពីទំព័រ Facebook ល្បី 9Gag យកទៅបង្ហោះបន្ត វីដេអូនេះកាន់តែល្បីសុះសាយខ្លាំងឡើងៗ ។

រឿងរ៉ាវពិតនៅពីក្រោយបទ PPAP (មានវីដេអូ)

ព្រោះបទ PPAP នេះគ្មានន័យអ្វីទាំងអស់ ជាពិសេសទំនុកភ្លេងងាយយល់ ងាយស្តាប់ ដែលអាចឲ្យនរណាៗក៏អាចច្រៀង និង រាំឲ្យដូចតាមបានយ៉ាងងាយស្រួល បទនេះត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើន ចាប់អារម្មណ៍ រហូតល្បីតៗគ្នាបែបនេះ ។

រឿងរ៉ាវពិតនៅពីក្រោយបទ PPAP (មានវីដេអូ)

ថ្វីបើលោក Kosaka ជាឌីជេធម្មតាម្នាក់ក្តី តែលោកក៏ធ្លាប់ចូលរួមថតក្នុងខ្សែភាពយន្តមួយផងដែរកាលពីឆ្នាំ ២០១២ ។

ប្រសិនបើអ្នកមិនទាន់បានស្តាប់ទំនុកភ្លេងបែបកំប្លែងនេះទេ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ថាវរិទ្ធ ( ប្រភព ៖ ណាយហ្គេច )