វិបត្តិនៅប្រទេសវេណេហ៊្សុយអេឡាអាច អូសទាញប្រ ទេសនេះដើរតាមគន្លង ប្រទសស៊ីរី

វិបត្តិនៅប្រទេសវេណេហ៊្សុយអេឡាអាច អូសទាញប្រ ទេសនេះដើរតាមគន្លង ប្រទសស៊ីរី

បច្ចុប្បន្នវេណេហ៊្សុយអេឡាស្ថិតនៅ ក្នុងការប្រកាស អាសន្នដោយវិបត្តិ នយោបាយបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចអូស បន្លាយធ្វើឲ្យពលរដ្ឋប្រឈមនឹងការខ្វះ ស្បៀងអាហារ។ ហេតុការណ៍ខាងលើបាន ធ្វើឲ្យអ្នកវិភាគ ជឿជាក់ ថា បើមិនមានវិធានការដោះស្រាយទាន់ពេលទេនោះវេណេ ហ៊្សុយអេឡានឹងធ្លាក់ចូលក្នុងគន្លង ប្រទេសស៊ីរីជា មិនខាន។ អំពើហិង្សានៅតាមដងផ្លូវថ្មីបំផុតកំពុងតែធ្វើឲ្យប្រទេសនេះធ្លាក់ចូលជ្រៅក្នុងវិបត្តិពិបាកក្នុងការដោះ ស្រាយ។

កម្លាំងសន្តិសុខវេណេហ៊្សុយអេឡាបានបាញ់ឧស្ម័ន បង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលស្រែក ខ្លាំងៗនៅមុខវិ មានប្រធានាធិបតីថាយើងត្រូវការអាហារ។ ពលរដ្ឋវេណេហ្ស៊ុយអេឡារាប់មឺុននាក់បង្ហាញការខកចិត្តនិងខឹង សម្បាយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលទីក្រុងការ៉ាកាស ហើយបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំបង្កឲ្យមាន វិបត្តិនៅ ក្នុងប្រទេស។

ប្រធានាធិបតីវេណេហ៊្សុយអេឡាលោក Nicolas Maduro កំពុងរងសម្ពាធពីវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពី មួយថ្ងៃទៅមួយ ថ្ងៃក្នុងប្រទេសដែលមានពលរដ្ឋ៣០លាននាក់។ វេណេហ៊្សុយអេឡាជាប្រទេសធ្លាប់មាន បាន និងកម្រិតជីវភាពរស់នៅរបស់ប្រជា ជនមានភាពល្អប្រសើរនៅក្នុងទសវត្សរ៍ទី ៦០ ប្រដំត្រសងទៅនឹងប្រទេស លោកខាងលិចផ្សេងៗទៀតដែរ ព្រោះជាប្រទេស សម្បូរប្រេងកាត។ ប៉ុន្តែពេលនេះវេណេហ្សុ៊យអេឡាធ្លាក់ ខ្លួនជាប្រទេសក្រីក្រដ៏ខ្លាំង បំផុតមួយនៅតំបន់អាមេរិកឡាទីន និងនៅលើពិភពលោកដោយមានពលរដ្ឋ៧៣ ភាគរយរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

ផលិតផលក្នុងស្រុកដាំក្បាលចុះជាប់ជាប្រចាំតាំងពីជាងពីរឆ្នាំមកហើយ។ ឱនភាពជាតិមានកម្រិតដល់ទៅ ២៧៥ ភាគរយនៅឆ្នាំ២០១៥ និងធ្លាក់ដល់៧០០ ភាគរយនៅឆ្នាំ២០១៦ ពោលគឺជាជើងឯក ប្រចាំភពផែនដី។ ការធ្លាក់ចុះនេះបណ្តាល មកពីមូលហេតុពីរសំខាន់ៗ គឺទី១-នយោ បាយរំពឹងលើធនធានប្រេងនិងទី២-មកពី នយោបាយបែបសង្គមនិយមរបស់វេណេហ្សុ៊យអេឡា។

វេណេហ្ស៊ុយអេឡា គឺជាតំណាងប្រទេស សង្គមនិយមដ៏ធំបំផុតប្រចាំសតវត្សរ៍ទី ២១នេះ។ សេដ្ឋកិច្ចសង្គមនិ យ មប្រមូលដាក់ជាសមូហភាពរដ្ឋគ្រប់គ្រងរាល់ក្រុមហ៊ុនសហគ្រាសតូចធំទីផ្សារហិរញ្ញវត្ថុ ទីផ្សារទំនិញមន្ទីរពេទ្យ សូម្បីតែអំណាច តុលាការក៏ត្រូវស្ថិតក្រោមបង្គាប់នយោ បាយដែរ។ រដ្ឋាភិបាលត្រួតពិនិត្យគ្រប់យ៉ាងទាំងអស់ គ្មានអ្វីជារបស់ឯកជនទេ និងគ្មានទេ ពាក្យថាសិទ្ធិសេរីភាព។ រដ្ឋជា អ្នកចែកចាយទឹកភ្លើងចំណីអាហារសម្ភារ ប្រើប្រាស់ផលិតផលកសិកម្មយ៉ាងខ្ជះ ខ្ជាយ៕

ប្រភព ៖ nokorwatnews

  • វិបត្តិនៅប្រទេសវេណេហ៊្សុយអេឡាអាច អូសទាញប្រ ទេសនេះដើរតាមគន្លង ប្រទសស៊ីរី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: