ឥណ្ឌូនេស៊ី​បង្កើន​យុទ្ធនា ការ​បញ្ឈប់​ការ​កាត់​ច្រឹប​ ប្រដាប់​ភេទ​កុមារី

ឥណ្ឌូនេស៊ី​បង្កើន​យុទ្ធនា ការ​បញ្ឈប់​ការ​កាត់​ច្រឹប​ ប្រដាប់​ភេទ​កុមារី

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្លឹងឆ្ពោះទៅរកការ បញ្ឈប់ប្រពៃណីកាត់ច្រឹបចុងប្រដាប់ ភេទក្មេងស្រីតាមរយៈ ការ បង្កើនយុទ្ធនាការជាថ្មី បើទោះបីមានការប្រឆាំងពីក្រុមមេដឹកនាំសាសនានៅក្នុងប្រទេសនេះក៏ដោយ។ នេះដោ យយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានបន្ថែមថា ទស្សនៈបញ្ចប់ការប្រកាន់ប្រពៃណីនេះត្រូវបានគេលើកឡើងកាលពីមួយទសវត្សរ៍មុន ប៉ុន្តែបានប្រឈមទៅនឹងការជំទាស់ពីសំណាក់បុព្វជិតមូស្លីមមានឥទ្ធិពល។ ទោះជាយ៉ាងណារដ្ឋមន្ត្រីកិច្ចការ ស្ត្រី ឥណ្ឌូនេស៊ី អ្នកស្រី យូហាណា យ៉ែមប៊ីសេ បានប្រាប់ Reuters ថារដ្ឋាភិបាលបានចូលរួមជាមួយ ក្រុមស្ត្រី និងក្រុមសាសនាដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហានេះ។

អ្នកស្រីបន្ថែមថា រដ្ឋាភិបាលកំពុងតែអប់រំក្រុមទាំងពីរនេះឲ្យយល់ ដឹងពីគ្រោះថ្នាក់នៃការកាត់ច្រឹបប្រដាប់ភេទ កុមារី ហើយរដ្ឋាភិបាលនឹងធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីធានាថាគោលបំណងរបស់រដ្ឋាភិបាលសម្រេ ចបាន។

របាយការណ៍អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែកុម្ភៈកន្លងមកបានបង្ហាញថា កុមារីឥណ្ឌូនេស៊ីជិត ៥០ភាគរយត្រូវបានកាត់ច្រឹបប្រដាប់ភេទ។ តួលេខនេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពបញ្ច្រាសគ្នាទៅកិត្តិនាមប្រទេ សឥណ្ឌូនេស៊ីដែលជាប្រទេសមូស្លីមជឿនលឿនមិនប្រកាន់តឹងរឹង៕

ប្រភព ៖ vodhotnews

  • ឥណ្ឌូនេស៊ី​បង្កើន​យុទ្ធនា ការ​បញ្ឈប់​ការ​កាត់​ច្រឹប​ ប្រដាប់​ភេទ​កុមារី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: