យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យ​ តាមវត្តត្រូវ ចាប់ខ្លួន

យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យ​ តាមវត្តត្រូវ ចាប់ខ្លួន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុកភ្នំក្រវាញ បានឃាត់ខ្លួនស្ត្រីម្នាក់បន្ទាប់ពី បានធ្វើសកម្ម ភាពឆបោកតាមរយៈការយកលុយដុល្លារក្លែងក្លាយដើរចូលបុណ្យក្នុងឱកាសវេនកាន់បិណ្ឌតាមបណ្តាវត្តនានា ក្នុងស្រុកភ្នំក្រវាញ។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពី វេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វង សាវ៉េត អធិការនគរបាល ស្រុកភ្នំក្រវាញបានឲ្យដឹងថាជនសង្ស័យ ដែលប្រើប្រាស់លុយដុល្លារក្លែង ក្លាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ជុំ វណ្ណនី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រមោយ ឃុំប្រ មោយ ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។

លោកអធិការបានបន្តថាមុនពេលកើត ហេតុស្ត្រីដែលជាជនសង្ស័យរូបនេះបានធ្វើសកម្មភាពឆបោកយកលុយ ដុល្លារក្លែងក្លាយដើរចូលបុណ្យនៅតាមបណ្តាវត្តក្នុងស្រុកភ្នំក្រវាញ ពោលគឺនៅរដូវកាន់បិណ្ឌនេះតែម្តង។លោ កអធិការបានបន្តទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានកម្លាំងនគរបាលបានផ្សព្វផ្សាយគ្រប់ គោលដៅសំខាន់ៗពេលឃើញមុខសញ្ញាគួរឲ្យ សង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទើបយើងអាចឃាត់ខ្លួនជន សង្ស័យនៅពេលនេះបាន។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបាន ឆែកឆេរក្នុងកាបូបជនសង្ស័យរកឃើញ ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយ ចំនួន ៨.៦០០ដុល្លារ និងគ្រឿងអលង្ការធ្វើអំពីស្ពាន់ជាច្រើនទៀត ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីពិនិត្យមើលវត្ថុតាងទាំងនោះសម្រាប់ចាត់ការទៅតាមនីតិវិធី ៕

ប្រភព ៖ nokorwatnews

  • យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យ​ តាមវត្តត្រូវ ចាប់ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: