អតីត​រាជធានី​ មហា​សុង​កាល​ពី​ជាង​ ៩០០​ឆ្នាំ​មុន ក្លាយ​ជា​កន្លែង​បង្កើត​ មហាសេដ្ឋី​ច្រើន​ជាង​គេ​​ទី​២

ការរីកចម្រើននេះសេដ្ឋកិច្ចចិន ក្នុងរយៈកាលប៉ុន្មានទសវត្សចុងក្រោយនេះ ធ្វើឲ្យកើតមានមហាសេដ្ឋីប្រាក់លាន និងពាន់លានជាច្រើននាក់ ហើយវាបានក្លាយជាគូប្រជែងនៃការបង្កើតមហាសេដ្ឋីអាមេរិក ដោយមកទល់ពេលនេះ ខេត្តមួយក្នុងប្រទេសចិន បង្កើតបានមហាសេដ្ឋីពាន់លាន៧២នាក់ នាំមុខដោយរដ្ឋ California ដែលមាន៩២នាក់ ។

ក្នុងចំណោមមហាសេដ្ឋីទាំង៧២រូប រស់នៅក្នុងខេត្ត Zhejiang គ្រាន់តែនៅទីក្រុង Hangzhou មួយមានមហា សេដ្ឋីដល់ទៅ៣២នាក់ទៅហើយ តាមពីក្រោយដោយទីក្រុងប៉ារីស ដែលមាន៣០នាក់ និងទីក្រុង San Francisco ដែលមាន២៨នាក់ ។

ជំនួប G20 ដែលទើបតែបញ្ចប់ទៅក្នុងពេលថ្មីៗនេះ ក៏ត្រូវបានធ្វើឡើងក្នុងទីក្រុង Hangzhou ខេត្ត Zhejiang នេះដែរ ហើយការដែលសម្រេចជ្រើសរើសទីក្រុងនេះ មកបើកកិច្ចប្រជុំពិភពលោកដ៏ធំនេះ ក៏ប្រហែលជាត្រូវបានរងឥទ្ធិពល ដោយសារការតែប្រមូលផ្ដុំនៃវត្តមានមហាសេដ្ឋីដ៏ច្រើនបំផុត ក្នុងប្រទេសចិននេះដែរ ។

លោក Jack Ma ជាអ្នកដែលមានដើមកំណើតចេញពីទីក្រុង Hangzhou ដែរនោះ បានឆ្លើយតបនឹងសំណួរដែលថា តើហេតុអ្វីបានជាទីក្រុងនេះ បង្កើតមហាសេដ្ឋី និងទាក់ទាញមហាសេដ្ឋីច្រើនម្ល៉េះ? ថា “គឺដោយសារអ្វីៗដែលមាននៅជុំវិញទីក្រុង Hangzhou នេះ ទាំងវប្បធម៌ ទាំងប្រវត្តិសាស្ត្រ ។”

“ទីក្រុង Hangzhou ជាផ្នែកមួយនៃការចាប់ផ្ដើម ក្នុងការបើកចំហប្រទេសចិន ហើយដោយសារមូលហេតុនេះធ្វើឲ្យវាទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ក្នុងនោះក៏មានសម្បូរជនជាតិអាមេរិកផងដែរ ហើយចំពោះខ្ញុំផ្ទាល់វិញ ក៏បានឆ្លៀតឱកាសរកប្រយោជន៍ពីជនបរទេសទាំងនោះដែរ” លោក Ma បន្ត ។ សូមបញ្ជាក់ថា ក្នុងវ័យជំទង់ លោក Ma តែងតែជិះកង់ទៅបឹង West Lake ដើម្បីហាត់និយាយភាសាអង់គ្លេសជាមួយជនបរទេស និងដើម្បីសិក្សាពីវប្បធម៌លោកខាងលិច ។

Hangzhou ទីក្រុងដែលស្ថិតនៅចម្ងាយជាង១៦០គីឡូម៉ែត្រ ពីទីក្រុង Shanghai ភាគនិរតី បានដើរតួនាទីយ៉ាងសំខាន់កាលពីអតីតកាល ដោយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកណ្ដាលប្រចាំតំបន់តែម្ដង ។ កំឡុងពីឆ្នាំ១១២៧ ដល់១២៧៦ ក្នុងរជ្ជកាលមហាសុងភាគខាងត្បូង Hangzhou គឺជារាជធានីនៃប្រទេសដោ យសារតែការរីកដុះដាលខាងសេដ្ឋកិច្ចដ៏ធំសម្បើម នយោបាយ និងការអភិវឌ្ឍផ្នែកវប្បធម៌ជាដើម ។

មិនត្រឹមតែប៉ុណ្ណោះ មូលហេតុមួយទៀតគឺដោយសារតែកត្តាធម្មជាតិ នោះគឺទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងនេះ និងបឹង West Lake ដ៏ល្បីល្បាញមួយ ដែលជាហេតុធ្វើឲ្យទីក្រុង Hangzhou ទាក់ទាញបានអ្នកប្រាជ្ញសិល្ប ករ កវីតែងកំណាព្យ និងទស្សនវិទូជាច្រើនរូបទៀត ។ ម្យ៉ាងវិញទៀត គឺដោយសារវាស្ថិតនៅក្នុងតំបន់ដីសណ្ដ នៃទន្លេ Yangtze ធ្វើឲ្យវាក្លាយជាតំបន់ដែលស្ថិតនៅភាគខាងត្បូងបំផុត នៃច្រកប្រឡាយទឹក Grand Canal ជាកន្លែងដែលអាចធ្វើការជួញដូរទាំងក្នុងស្រុក និងក្រៅស្រុកបានយ៉ាងល្អ ។

ក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច នៅទសវត្សឆ្នាំ១៩៨០ Hangzhou និងទីក្រុងឯទៀតក្នុងខេត្ត Zhejiang មានដូចជា Ningbo និង Wenzhou បានហក់ឡើងខ្ពស់ ក្នុងអត្រាបើកក្រុមហ៊ុនឯកជន នេះបើយោងតាមលោក Chen Zongnian ជាប្រធានក្រុមហ៊ុន Hikvision ក្រុមហ៊ុនធំបំផុតមួយ ខាងផ្នែកចែកចាយកាមេរ៉ាសុវត្ថិភាព ។

សហគ្រិនជំនាន់ទី១នៃក្រុងនេះ គឺចាប់ផ្ដើមឡើងដោយការបើករោងចក្រ ផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមានដូចជាស្បែកជើង និងខោអាវជាដើម ។ ចូលដល់សហគ្រិនជំនាន់ទី២ គឺការកើតឡើងនៃការរីកចម្រើនបច្ចេក វិទ្យាអំឡុងចុងទសវត្សឆ្នាំ១៩៩០ និងដើមទសវត្សឆ្នាំ២០០០ រហូតដល់ជំនាន់ទី៣នេះ គឺគេច្រើនរកស៊ីលើការផ្ដល់សេវាកម្ម ដោយផ្អែកលើប្រព័ន្ធអ៊ីនធឺណិត ព្រោះនៅទីនោះ មានគំរូសម្រាប់សហគ្រិនមើល និងរៀនតាមស្រាប់ៗ ។

ក្នុងចំណោមមហាសេដ្ឋីទាំង៧២រូបក្នុងខេត្ត Zhejiang នេះ មានដូចជា លោក Neil Shen ស្ថាបនិកក្រុមហ៊ុនមូល ធន Sequoia Capital China លោក Ding Lei ស្ថាបនិកក្រុមហ៊ុនអ៊ីនធឺណិត NetEase លោក Frank Wang ប្រធា នប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក (Drone) DJI និងលោក Li Khufu ស្ថាបនិកក្រុមហ៊ុនរថយន្ត Geely Auto Group ។

សូមបញ្ជាក់ថា មូលហេតុដែលកើតមានមហាសេដ្ឋីក្នុងទីក្រុងនេះច្រើន ក៏អាចជាមូលហេតុមួយ ដែលកើតឡើងដោយសារលោក Jack Ma ដែរ ព្រោះទីក្រុងនេះ ជាមូលដ្ឋានធំរបស់ក្រុមហ៊ុន Alibaba ហើយក្នុងមួយឆ្នាំៗ ក្រុមហ៊ុននេះចំណាយប្រាក់អស់ជាង៣០ ទៅ៤០ពាន់លានដុល្លារ លើការវិនិយោគជាង១០០ផ្សេងគ្នា ។ នេះគ្រាន់តែគិតលើក្រុមហ៊ុនលោក Ma មួយប៉ុណ្ណោះ ៕

អតីត​រាជធានី​ មហា​សុង​កាល​ពី​ជាង​ ៩០០​ឆ្នាំ​មុន ក្លាយ​ជា​កន្លែង​បង្កើត​ មហាសេដ្ឋី​ច្រើន​ជាង​គេ​​ទី​២ អតីត​រាជធានី​ មហា​សុង​កាល​ពី​ជាង​ ៩០០​ឆ្នាំ​មុន ក្លាយ​ជា​កន្លែង​បង្កើត​ មហាសេដ្ឋី​ច្រើន​ជាង​គេ​​ទី​២ អតីត​រាជធានី​ មហា​សុង​កាល​ពី​ជាង​ ៩០០​ឆ្នាំ​មុន ក្លាយ​ជា​កន្លែង​បង្កើត​ មហាសេដ្ឋី​ច្រើន​ជាង​គេ​​ទី​២ អតីត​រាជធានី​ មហា​សុង​កាល​ពី​ជាង​ ៩០០​ឆ្នាំ​មុន ក្លាយ​ជា​កន្លែង​បង្កើត​ មហាសេដ្ឋី​ច្រើន​ជាង​គេ​​ទី​២

ប្រភព ៖ kqube

  • អតីត​រាជធានី​ មហា​សុង​កាល​ពី​ជាង​ ៩០០​ឆ្នាំ​មុន ក្លាយ​ជា​កន្លែង​បង្កើត​ មហាសេដ្ឋី​ច្រើន​ជាង​គេ​​ទី​២已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:ជីវិតនិងសង្គម
Tags: