បុរស​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន​នៅលើ​ដើម​ស្វាយ​ក្បែរ​ផ្ទះ​ ​

សៀមរាប៖ កាលពីវេលាម៉ោង ២និង៣០នាទីយប់ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ មានបុរសវ័យចំណាស់ម្នាក់បានចងកធ្វើអត្តឃាតខ្លួនឯង នៅលើដើមស្វាយក្បែរផ្ទះ ដោយខ្សែលីឡុង ករណីបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីខាងលើនេះកើតឡើងនៅភូមិគ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជនរងគ្រោះមានឈ្មោះ អ៊ួន ព្រេក ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។ បើតាមការរៀបរាប់ពីក្រុមគ្រួសារ ប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះជាអ្នកញៀនស្រា ពេលផឹកស្រាម្តងៗមិនដែលហូបបាយទេ ហើយចេះតែរវើរវាយ ធ្វើអោយគាត់កើតជំងឺប្រសៃប្រាសាទ បណ្ដាលឲ្យគាត់ចងក សម្លាប់ខ្លួនតែម្តង។
បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួច ត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
បុរស​ម្នាក់ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន​នៅលើ​ដើម​ស្វាយ​ក្បែរ​ផ្ទះ​ ​