យី​ឌុប​មួយ​គ្រឿង​អក់​ស៊ើឡើង​អូ​ងើយ​មិនរួច បែក​ពោះ​ចេញ​មក​សុទ្ធតែ​ឈើ​ ​

មណ្ឌលគិរី៖យីឌុបមួយគ្រឿងអក់ស៊ើឡើងអូងើយមឹនរួចបែកពោះចេញមកសុទ្ធតែឈើ សង្ស័យដឹកលើសទម្ងន់ ឡើងអូរងើយមិនរួច បានធ្លាក់ចូលជ្រោះ សំណាងល្អម្ចាស់លោតផុតគ្រោះថ្នាក់ តែខូចខាត់រថយន្តយ៉ាងដំណំ ហេតុការណ៍ខាងលើឡើងនៅវេលាម៉ោងទាបភ្លឺថ្ងៃទី២៨កញ្ញាឆ្នាំ២០១៦ត្រង់ចំណុចអូរងើយ ស្ថិតនៅភូមីអណ្ដូងក្រឡឹងឃុំ សែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។ សមត្ថកិច្ចនៅមិនទាន់ដឹងថា រថយន្តដឹកឈើខាងជាកម្មសិទ្ធរបស់អ្នកណានៅឡើយទេ ព្រោះអ្នកបើកបរ បានគេចខ្លួនបាត់ស្រមោលទៅហើយ បន្សល់ទុកតែរថយន្តនឹងឈើ នៅធ្លាក់រាយប៉ាយពេញព្រៃឫស្សី។ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង្ស សុក្រសេរី បានអោយដឹងដែរថា បច្ចុប្បន្នលោកបានអោយមន្ត្រីរដ្ឋបាលព្រៃឈើទៅប្រមូលទុកដើម្បីសួរនាំរកឯកសារផ្លូវច្បាប់ លោកបានបញ្ជាក់ប្រាប់ទៀតថា នៅ ខេត្តមណ្ឌលគិរី ពុំមានការចេញប៉េសេ ឬ អនុញ្ញាតអោយដឹកឈើចេញនោះទេ ៕
យី​ឌុប​មួយ​គ្រឿង​អក់​ស៊ើឡើង​អូ​ងើយ​មិនរួច បែក​ពោះ​ចេញ​មក​សុទ្ធតែ​ឈើ​ ​