ប៉ូលិស​ចាប់​ឡាន​ដឹកឈើ ២​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី

(ក្រចេះ)៖ នៅម៉ោង៣ទាបភ្លីឈានចូល ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦នេះ ប្រតិបត្តការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ដចំនួន២គ្រឿង គឺរថយន្ដយីឌុប១គ្រឿង និងរថយន្ដសាំងយ៉ុង១គ្រឿង ហើយយរថយន្ដយីឌុបដឹកឈើក្រហមបង្គប់គ្រោមជ័រគ្រាប ឃាត់នៅចំណុចភូមិត្រពាំងព្រីង ក្រុងក្រចេះ និងរថយន្ដស៊ាំងដឹក ឈើសុក្រំពេញប្រៀប ឃាត់នៅចំនុចភូមិដា ឃុំដា ស្រុកចិត្របុរី។
ប្រតិបត្តិការបង្ក្រាបនេះ មិនបានឃាត់ខ្លូនអ្នកបើកបរនោះទេហើយក៏មិនស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្ដ និងឈើដែរ ព្រោះអ្នកបើកបររត់បាត់ ចំណែករថយន្ដទាំង២គ្រឿង និងឈើ ត្រូវបានយកទៅរក្សាទុកនៅ ស្ថានីយ៍បណ្ដុះកូនឈើខ្សា ប៉ុន្ដែមិនបានដឹងចំនួននៅឡើយទេ។ លោកបន្តទៀតថា ជ័រគ្រែបប្រគល់ឲ្យម្ចាស់វិញ ចំណែកឈើ និងរថយន្ដ លោកនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធី៕
ប៉ូលិស​ចាប់​ឡាន​ដឹកឈើ ២​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី