ក្រោម​ការ​ដឹកនាំ​របស់​លោក​ Dunga ប្រេស៊ីល​លេង​អត់​បាន​ល្អ​សោះ​ខណៈ​​ Neymar សំបូរ​តែ​កាត​ប៉ុន្តែ​រក​អត់​បាន​​គ្រាប់​បាល់​នៅ​​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup

អតីត​ជើង​ឯក​ World Cup ៥​សម័យ​ក្រុម​សាំ​ប៉ា​ប្រេស៊ីល​កំពុង​បង្ហាញ​ពី​ការ​ធ្លាក់​ទម្រង់​លេង​របស់​ខ្លួន​ជា​ខ្លាំង​ក្រោម​ការដឹកនាំ​របស់​លោក​ Dunga នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង​ ។

ដោយ​ក្នុង​ការ​ប្រកួត​៦​លើក​កន្លង​ទៅ​ជម្រើស​ជាតិ​ប្រេស៊ីល​ឈ្នះ​បាន​តែ​២​ប្រកួត​ប៉ុណ្ណោះ​ ហើយ​ស្មើ​៣​ប្រកួត​ និង​ចាញ់​១​ប្រកួត​ ហើយ​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៦​ក្នុង​ចំណោម​១០​ក្រុម​ ។ តែ​យ៉ាង​ណា​ការ​ប្រកួត​នៅ​សល់​ប្រមាណ​ជា​១២​ប្រកួត​ទៀត​ឯណោះ​ដូចនេះ​ប្រេស៊ីល​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​អាច​ឡើង​ទៅ​លេង​វគ្គ​បន្ត​បាន​ ។

យ៉ាង​ណា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ប្រេស៊ីល​គឺ​ Neymar ក៏​បង្ហាញ​ទម្រង់​មិន​ល្អ​ផង​ដែរ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Dunga ។ ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​ប្រកួត​​ឲ្យ​ប្រេស៊ីលក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup នេះ​​ Neymar មិន​អាច​រក​បាន​សូម្បី​តែ​មួយ​គ្រាប់​ខណៈ​គេ​ទទួល​បាន​កាត​លឿង​ដល់​ទៅ​២​​រួច​ទៅ​ហើយ ។

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ

  • ក្រោម​ការ​ដឹកនាំ​របស់​លោក​ Dunga ប្រេស៊ីល​លេង​អត់​បាន​ល្អ​សោះ​ខណៈ​​ Neymar សំបូរ​តែ​កាត​ប៉ុន្តែ​រក​អត់​បាន​​គ្រាប់​បាល់​នៅ​​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: