Suarez និង​ Neymar កំពុង​ក្លាយ​ជា​ដៃ​គូ​សហការ​គ្នា​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​រដូវ​កាល​នេះ​

កាល​ពី​ពេល​ថ្មីៗ​នេះ​គេហទំព័រ​ The Mirror ទើប​តែ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ដៃ​គូ​បាល់​ទាត់​ដែល​សហការ​គ្នា​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​លីក​កំពូល​នៅ​អឺរ៉ុប​នា​រដូវ​កាល​នេះ​ ។

ដែល​ក្នុង​អត្ថបទ​បាន​បង្ហាញ​ថា​កីឡាករ​២​រូប​របស់​ Barcelona គឺ​ Luis Suarez និង​ Neymar គឺ​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​ ដោយ​ការ​សហការ​ដ៏​ល្អ​របស់​ពួក​គេ​គឺ​អាច​រក​គ្រាប់​បញ្ចូល​ទី​ដល់​ទៅ​៩​គ្រាប់​ ដែល​ក្នុង​នោះ​ Suarez បញ្ជូន​ឲ្យ​ Neymar ស៊ុត​បាន​បញ្ចូល​ទី​បាន​៥​គ្រាប់​ ខណៈ​ Neymar បញ្ជូន​ឲ្យ​ Suarez ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​វិញ​ផង​ដែរ​ ។

ខណៈ​កីឡាករ​២​រូប​របស់​ Arsenal គឺ​ Mesut Ozil និង​ Olivier Giroud ឈរ​លំដាប់​ទី​២​ដោយ​ពួក​គេ​សហការ​គ្នា​រក​គ្រាប់​បាន​ចំនួន​៧​គ្រាប់​ដែល​ក្នុង​នោះ​ Ozil បាន​បញ្ជូន​ឲ្យ​ Giroud ស៊ុត​៦​គ្រាប់​ ចំណែក​ Giroud បាន​បញ្ជូន​ឲ្យ​ Ozil ស៊ុត​បាន​មួយ​គ្រាប់​វិញ​ ។

ដោយ​ឡែក​ដៃ​គូ​ដែល​សហការ​គ្នា​រក​បាន​៦​គ្រាប់​មាន​ដល់​ទៅ​៤​គូ​ គឺ​កីឡាករ​២​រូប​របស់​ Everton គឺ​កីឡាករ​ Lukaku និង​ Deulofeu , កីឡាករ​២​រូប​របស់​ Leicester City គី​កីឡាករ​ Vardy និង​ Mahrez , កីឡាករ​២​រូប​របស់​ Villareal គឺ​កីឡាករ​ Bakumbu និង​ Soldado រួម​និង​កីឡាករ​២​រូប​របស់​ Watford គឺ​កីឡាករ​ Ighalo និង​ Deeny ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Suarez និង​ Neymar កំពុង​ក្លាយ​ជា​ដៃ​គូ​សហការ​គ្នា​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​រដូវ​កាល​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:វីដេអូ
Tags: