គួរ​​មាន​ការ​ប្រុង​ប្រយ័ត្ន​!​ សិស្ស​សាលា​ស្លាប់​ដោយ​សារ​ខ្សែ​​កាប​អគ្គិសនី​ធ្លាក់​លើ​រថយន្ត​​ក្រុង​ដឹក​សិស្ស​សាលា​

សិស្សសាលាជនជាតិឥណ្ឌាពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែខ្សែកាបមានផ្ទុកចរន្តអគ្គិសនីពេញបានធ្លាក់លើរថយន្តក្រុងដែលពួកគេជិះ ដែលហេតុការណ៍នេះបានកើតមាននៅភាគខាងត្បូងនៃរដ្ឋTamil Nadu ប្រទេសឥណ្ឌា ។

បើតាមសមត្ថកិច្ចប៉ូលិស ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលក្រុមសិស្សសាលាកំពុងធ្វើដំណើរត្រលប់ពីដំណើរកម្សាន្តពិចនិចវិញនៅល្ងាចថ្ងៃអាទិត្យ។ ក្នុងនោះមានសិស្សយ៉ាងហោចណាស់៣០នាក់ បានរងរបួស និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯខាងប៉ូលិសវិញ បានបើកការស៊ើបអង្កេតព្រោះថា មិនទាន់មានព័ត៌មានច្បាស់លាស់អំពីមូលហេតុនៃការធ្លាក់នូវខ្សែកាបអគ្គិសនីនោះនៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មាន មានការលើកឡើងថាគ្រោះថ្នាក់នេះកើតឡើងដោយសារសិស្សសាលាបានទាញដើមឈើមួយដើម ដែលធ្វើឲ្យប៉ះខ្សែកាប ដែលអ្នកខ្លះថាជាដើមដូង ចំណែកព័ត៌មានខ្លះថា ក្រុមសិស្សសាលាព្យាយាមបេះផ្លែស្វាយពីដើមស្វាយទើបធ្វើឲ្យប៉ះខ្សែកាប។

ជាមួយគ្នានេះដែរ ប៉ូលិសឥណ្ឌាបានប្រាប់ឲ្យដឹងថា ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ព្រមទាំងបានដាក់ពាក្យបណ្ដឹងពីគ្រោះថ្នាក់ស្លាប់នេះហើយ ព្រោះតែប៉ូលិសនៅមិនទាន់ច្បាស់ថា វាអាចជាករណីនៃការធ្វេសប្រហែសដែរឬយ៉ាង។
គួររំលឹកថា គ្រោះថ្នាក់បែបនេះក៏ធ្លាប់កើតមានម្ដងរួចហើយនៅក្នុងប្រទេសឥណ្ឌា ដោយក្នុងនោះមានមនុស្សយ៉ាងហោចណាស់២៥នាក់ស្លាប់ដោយសារត្រូវឆក់ដោយចរន្តអគ្គិសនី នៅស្រុក Tonk ភាគខាងជើងនៃរដ្ឋ Rajasthan ហើយដែលពេលនោះគឺខ្សែកាបអគ្គិសនីបានធ្លាក់លើរថយន្តក្រុងដឹកអ្នកចូលរួមអាពាហ៍ពិពាហ៍។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • គួរ​​មាន​ការ​ប្រុង​ប្រយ័ត្ន​!​ សិស្ស​សាលា​ស្លាប់​ដោយ​សារ​ខ្សែ​​កាប​អគ្គិសនី​ធ្លាក់​លើ​រថយន្ត​​ក្រុង​ដឹក​សិស្ស​សាលា​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/28  Category:កំសាន្ត
Tags: