ម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតា

6 Videos


អតីតម្ចាស់ពានជ័យលាភីលេខ ១ នៅក្នុងកម្មវិធីផ្កាយរះក្នុងសួនរដូវកាលទី ២ ចែម ស្រីល័ក្ខណ៍ មិនមែនមានត្រឹមតែសំឡេងពីរោះក្រអៅក្រអួនប៉ុណ្ណោះទេ នាងក៏មាននូវរូបសម្រស់ស្រស់ ស្អាតផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណនោះគឺការគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណី របស់នាងត្រូវបានគេមើលឃើញថាកាន់តែស្រស់មិនធម្មតាថែមទៀត ។

ម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតា

ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេឃើញមានការបង្ហោះរូបថតប៉ុន្មាន សន្លឹកដែលបង្ហាញពីការគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរពីសំណាក់អតីតជ័យលាភីលេខ ១ ផ្កាយរះក្នុងសួនរដូវកាលទី ២ ចែម ស្រី ល័ក្ខណ៍ មើលទៅពិតជាមានភាពលេចធ្លោខ្លាំងគួរ ឱ្យចាប់អារម្មណ៍ ។ ក្នុងនោះគេឃើញនាងគ្រងនូវអាវប៉ាក់ពណ៌ស ព្រមទាំងសំពត់ហូលពណ៌ ផ្កាឈូក លម្អដោយក្បាច់រចនារ និង គ្រឿង អលង្ការពណ៌មាសភ្លឺភ្លេក ហាក់ជួយរំលេចរូប សម្រស់នៃស្នាមញញឹមដ៏រម្យទមបែបនារីខ្មែររបស់នាងឱ្យកាន់តែស្រស់ស្អាតទ្វេដង ។

ម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតា

ទស្សនិកជនដែលបានឃើញរូបភាពរបស់អតីតម្ចាស់ពានផ្កាយរះក្នុងសួននេះហើយ លាន់មាត់ សរសើរមិនដាច់ពីមាត់ថាពិតជាស្រស់ស្អាត និង សក្តិសមជានារីខ្មែរមួយរូបពិតមែន ៕ ប្រមាញ់តួ

ម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតាម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតាម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតាម្ចាស់ជ័យលាភី «ផ្កាយរះក្នុងសួន» គ្រងឈុតប្រពៃណី ពិតជាស្រស់ស្អាតមិនធម្មតា