អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?

6 Videos


លោក អ៊ឹម ជីវ៉ា ថ្មីៗនេះ មិនដឹងជាផ្ទុះកំហឹងជាមួយអ្នកណាទេ បានជាដល់ថ្នាក់សរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេកប៊ុកជាសាធារណៈ ដោយបានលើកឡើងសុទ្ធតែនិយាយដល់ឋាននរកកំពុងបើកទ្វាររង់ចាំមនុស្សអាក្រក់មួយចំនួនដែលចូលចិត្តនិយាយដើមចាក់ដោតរឿងរបស់គេអីផងយ៉ាងនេះ ។

អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?

នៅក្នុងសារដែលពោរពេញដោយកំហឹងនេះ មានអត្ថន័យទាំងស្រុងថា «ទ្វារឋាននរកបើករង់ចាំមនុស្សអាក្រក់មួយចំនួនដែលចូលចិត្តនិយាយដើមចាក់ដោតគេចូលចិត្តនាំរឿង ចូលចិត្តសាងអាក្រក់ ! បាបកម្មពិតជាមានក្នុងជាតិនេះអ្នកណាសាងអាក្រក់ឬអ្នកណាសាងល្អមានគឺគេដឹងហើយមិនបាច់ដើរអួតឬដើរនិយាយប្រាប់គេទេ ! អ្នកដែលចូលចិត្តសាងអាក្រក់ដេកមិនដែលលក់ទេមួយថ្ងៃៗគឺធ្វើយ៉ាងណាដើម្បីរកវិធី កម្ចាត់ បំបែកបំបាក់ ច្រណែន ឈ្នានីស ព្យាបាទនិងរកទំនុកដើរនិយាយអាក្រក់អំពីគេ លួចចាក់គេពីក្រោយខ្នងប្រភេទមនុស្សបែបនេះបើទោះបីឃើញក្តាមឈូសក៏មិនស្រក់ទឹកភ្នែកដែរដោយសារតែភាពឃោរឃៅនៃសារជាតិសណ្តានអាក្រក់វាដក់ជាប់ក្នុងអារម្មណ៍ខួរក្បាលខ្លាំងពេក ! បើនិយាយពីខ្ញុំបាទ អ៊ឹម ជីវ៉ាខ្ញុំមិនចេះនិយាយដើមឬបង្កជម្លោះលើអ្នកណាមុនឡើយហើយក៏មិនចេះធ្វើជាចរិតសត្វចចកពាក់ស្រោមចៀមឡើយ ! ត្រូវចាំថាការអត់ធ្មត់មានកំណត់ អ្នកអាចយកដៃទះស្មា ជាន់ជើងខ្ញុំបានតែមិនអាចយកដៃទះក្បាល យកជើងជាន់ក្បាលខ្ញុំបានឡើយ ! ខ្ញុំមុននិងធ្វើអ្វីមួយជាមនុស្សដែលមានហេតុនិងផលបំផុតមិនមែនចេះតែខឹងអ្នកណាដោយគ្មានហេតុផលនោះទេ ! មួយជីវិតខ្ញុំនេះធ្វើតែល្អបើអ្នកណាថាយ៉ាងម៉េចខ្ញុំមិនខ្វល់ សំខាន់ចិត្តខ្ញុំដឹងខ្លួនឯងអ្វីដែលល្អខ្ញុំបានធ្វើអស់ហើយ ខ្ញុំចាំមើលតែបាបបុណ្យចុងក្រោយតែប៉ុណ្ណោះ !នៅលើក្បាលមានមេឃ ក្រោមជើងមានដីអ្នកណាសាងអាក្រក់និងទទួលលទ្ធផលអាក្រក់ក្នុងជាតិនេះហើយទ្វារឋាននរកក៏បើករងចាំមនុស្សអាក្រក់ដែរក្នុងជាតិនេះ» ៕ BeBe

អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?អ៊ឹម ជីវ៉ា ផ្ទុះកំហឹងជាមួយអ្នកណា បានជានិយាយដល់ថ្នាក់នេះ?