គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!

6 Videos


ស្វាមី ភរិយាមួយគូដែលសុទ្ធតែជាតារាសម្ដែងដែលមានប្រជាប្រិយភាពទាំងពីរដួង អ្នកនាង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំទៅហើយបើគិតមកដល់សព្វថ្ងៃនេះ បន្ទាប់ពីពួកគេទាំងពីររឹតចំណងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាងដប់ឆ្នាំរួចមក ។

គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!

នៅថ្ងៃនេះ តារាសម្ដែងស្រីដ៏ស្រស់សោភា និងជាអ្នកជំនួញវ័យក្មេងរូបនេះ បានបង្ហោះសាររៀបរាប់ពីស្វាមីយ៉ាងដូច្នេះថា «គាត់គឺជាមិត្តដ៏ស្និតស្នាលដៃគូររកស៊ីដ៏ល្អគាត់គឺជាគ្រូពេទ្យមើលថែពេលខ្ញុំឈឺ😷ជាអ្នកកំប្លែងដ៏ប៉ិនឡប់🎅ហើយក៏ជាអ្នកមើលថែខ្ញុំអស់មួយជីវិតដែរ💑 Love you hubby»

គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!

តាមរយៈសារដ៏រ៉ូមែនទិចរបស់ គង់ ច័ន្ទស្រីមុំ អមមកជាមួយនូវរូបថតដ៏ស្វីតជាមួយស្វាមីមួយសន្លឹក និងតាមការសង្កេតមើលពីភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះជារឿយៗកន្លងមកឃើញថា ចំណងស្នេហ៍របស់ប្ដីប្រពន្ធដែលជោគជ័យទាំងវ័យក្មេងនេះ ហាក់ស្រឡាញ់គ្នា និងចេះផ្ដល់សុភមង្គលឱ្យគ្នាមិនថមថយឡើយ ។

គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!

គួររំឭកផងដែរថា កាលពីពេលថ្មីៗក្ដៅៗកន្លងទៅនេះ គឹម សីហា ដែលជាស្វាមីដ៏ល្អរបស់ គង់ ច័ន្ទស្រីមុំ ទើបតែទិញរថយន្ដដ៏ទំនើបមួយគ្រឿងឱ្យភរិយាជាទីស្រឡាញ់របស់ខ្លួន ហើយបន្ទាប់ពីទិញរថយន្តរាប់ម៉ឺនដុល្លារមិនទាន់បានប៉ុន្មានផង ស្វាមីដ៏គំរូរូបនេះ ក៏បានទិញទូរស័ព្ទ iPhone 7 ឱ្យភរិយាដែលទើបតែចេញចរាចរណ៍នៅលើទីផ្សារទៀតផង ៕ BeBe

គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!គង់ ច័ន្ទស្រីមុំ និយាយអ្វីខ្លះទៅកាន់ប្ដីសម្លាញ់ គឹម សីហា!