ស្តាប់ ញ៉ែម សុគន្ធ និយាយពីរឿងបេះដូង !

6 Videos


បុរសសង្ហារ ញ៉ែម សុគន្ធ កាន់តែមានភាពល្បីល្បាញ បន្ទាប់ពីមានវត្តមាននៅក្នុងភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «ចន្ទ្រា» ជាមួយនិងការលេចមុខនេះ មានទស្សនិកជនជាច្រើនឆ្ងល់ថា តារារូបនេះហេតុអ្វីនៅមិនទាន់រៀបការទៀត បើទោះបីជាតារារូបនេះបានប្រលូកក្នុងវិស័យសិល្បៈជាយូរឆ្នាំមកហើយ ។

ស្តាប់ ញ៉ែម សុគន្ធ និយាយពីរឿងបេះដូង !

មិត្តភក្តិសិល្បៈរួមជំនាន់ជាមួយបុរសសង្ហារ ញ៉ែម សុគន្ធ បានរៀបការមានប្រពន្ធកូនអស់ហើយ ដោយឡែកតែ ញ៉ែម សុគន្ធ ប៉ុណ្ណោះ នៅពុំទាន់រៀបការនឹងគេនៅឡើយ ជាពិសេសនៅពុំទាន់ឃើញលោកបង្ហាញប្រាប់ពីអត្តសញាណមិត្តស្រីរបស់លោកជាសាធារណៈទៀត ។ ពេលជួបជាមួយ «ប្រជាប្រិយ» លោក ញ៉ែម សុគន្ធ បានបង្ហើបប្រាប់ថា ការពិតលោកក៏ចង់មានគ្រួសារមួយនិងគេដែរ ពេលនេះកំពុងសម្លឹងមើល ប៉ុន្តែមិនទាន់ប្រាកដថា នឹងត្រូវរៀបការឬយ៉ាងណាទេ តែនិយាយឲ្យខ្លី «គឺបេះដូងខ្ញុំនៅទំនេ» ។

ស្តាប់ ញ៉ែម សុគន្ធ និយាយពីរឿងបេះដូង !

ញ៉ែម សុគន្ធ បានបន្ថែមទៀតថា ការងារកំពុងរវល់ផង ដូច្នេះហើយទើបលោកពុំទាន់ចង់លាភាពនៅលីវ ចាំមើលមួយរយៈពេលទៀតសិន (សើច…)។ ទោះបីជាបុរសសង្ហារ ញ៉ែម សុគន្ធ មិនបានបញ្ជាក់ច្បាស់អំពីបញ្ហាបេះដូងរបស់លោកក្តី ប៉ុន្តែអ្នកក្នុងនិងក្រៅសិល្បៈសុទ្ធតែបានដឹងថា លោកមានស្នេហារួចហើយ រងចាំតែថ្ងៃរៀបការប៉ុណ្ណោះ ។

ស្តាប់ ញ៉ែម សុគន្ធ និយាយពីរឿងបេះដូង !

ញ៉ែម សុគន្ធ កាន់តែមានហាងឆេងល្អ ភាគច្រើនលោកលេចមុខនៅក្នុងភាពយន្តខ្នាតធំ ចុងក្រោយនេះ លោកមានគម្រោងនឹងថតរឿងថ្មីៗជាបន្តបន្ទាប់ទៀត ដែលសុទ្ធសឹងតែជាភាពយន្តខ្នាតធំ ដែលយកទៅដាក់បញ្ចាំងនៅក្រៅប្រទេស ។ តាមរយៈភាពយន្តខ្នាតធំ ដែលមានចំណងជើងថា «ចន្ទ្រា» ដែលបានដាក់បញ្ចាំងកាលពីពេលថ្មីៗនេះ កាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោក ញ៉ែម សុគន្ធ ល្បីរន្ទឺឡើងទាំងក្នុងនិងក្រៅប្រទេស ៕ អាលីណា

ស្តាប់ ញ៉ែម សុគន្ធ និយាយពីរឿងបេះដូង !