ផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិត

6 Videos


តារាចម្រៀងថ្ពាល់ខួចប្រចាំផលិតកម្ម ហង្សមាស ផន ស្រីខួច ដែលទើបតែដើរចេញពីកម្មវិធី «I am a singer Cambodia» បានចេញសារប្រតិកម្មភ្លាមៗទៅនឹងសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយពីនាងខុសពីការពិតជាក់ស្ដែង ។

ផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិត

នៅក្នុងសារដែល ផន ស្រីខួច បានបង្ហោះនៅលើបណ្ដាញសង្គមមានសេចក្ដីយ៉ាងដូចច្នេះថា «អរគុណដែលបានគាំទ្រប្អូន🙏🏻ប៉ុន្តែមុននឹងបងចុះផ្សាយពីប្អូនសូមឱ្យបងសម្ភាសប្អូនផងវាជារឿងធម្មតានាងខ្ញុំជាសិល្បៈមួយរូបតែងតែមានអ្នកស្រលាញ់និងស្អប់នាងខ្ញុំប៉ុន្តែប្អូនមិនបាននិយាយថាសិល្បៈដូចគ្នាពេបជ្រាយប្អូនទេប៉ុន្តែបើមានការពេបជ្រាយពិតមែនក៏ស្រេចតែគាត់ទៅចុះហើយដែលថានាងខ្ញុំដេកហូរទឹកភ្នែកនោះគឺវាមិនមែនជាការពិតទេហើយសូមជំរាបជូនផងថានាងខ្ញុំនឹងត្រឡប់មកវិញម្ដងទៀតនូវសប្ដាហ៍ថ្មីនេះអរគុណសូមបងប្អូនជួយបន្តបោះឆ្នោតឱ្យនាងខ្ញុំផង🙏🏻 សូមអគុណ»

ផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិត

តារាចម្រៀងស្រីបញ្ចេញប្រតិកម្មមួយនេះឡើង ខណៈពេលដែលមានព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីនាងដោយដាក់ចំណងជើងថា «ផន ស្រីខួច ត្រូវបានអ្នកសិល្បៈដូចគ្នាពេបជ្រាយ ពេលធ្លាក់ចេញពីកម្មវិធី I am a singer Cambodia» ហើយនាងក៏បាន share ព័ត៌មាននោះ ដោយភ្ជាប់មកជាមួយនូវខ្លឹមសារដូចខាងលើនេះតែម្ដង ។

ផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិត

គួររំឭកផងដែរថាតារាចម្រៀង ផន ស្រីខួច ធ្លាប់ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងតារាចម្រៀង «រ៉ុក» កាលពីឆ្នាំ២០០៨ហើយក្រោយមកនាងក៏បានប្រឡងក្នុងកម្មវិធី «តារាចម្រៀងអាស៊ាន» និងទទួលបាន ជ័យលាភីលេខ១ជាបន្តបន្ទាប់ទៀតផងដែរ ហើយបច្ចុប្បន្ននាងបានក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយដួងក្នុងផលិតកម្ម «ហង្សមាស» ៕ BeBe

ផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិតផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិតផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិតផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិតផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិតផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិតផន ស្រីខួច ប្រតិកម្មនឹងសារព័ត៌មានមួយដែលចុះផ្សាយពីនាងខុសការពិត