បណ្ឌិតដែលជាប់ឈ្មោះជាមន្ត្រីកាន់តំណែងបានរយៈពេលខ្លី ព្រោះឃើញស្រីទ្រាំមិនបាន

​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រហែលជា​អាច​នៅ​ចង​ចាំ​បាន​នូវ​រឿងអាស្រូវ​គួរ​ឲ្យ​ហួសចិត្ត​មួយ​ ដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​កម្រិតវប្បធម៌​ដល់​ថ្នាក់បណ្ឌិត​ម្នាក់​ និង​ក្នុង​នាម​ជា​គណៈប្រតិភូ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ផង​ ទៅ​ចូលរួម​សិក្ខាសាលា​នៅ​សាធារណរដ្ឋ​កូរ៉េ​(​ប្រទេស​កូរ៉េ​ខាងត្បូង​)​ បែរជា​ធ្វើ​សកម្មភាព​បំបាក់​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ​ តាម​ការ​ប្រព្រឹត្ត​អំពើ​ថោកទាប​លូកដៃ​អោប​ចង្កេះ​ និង​ប៉ុនប៉ង​ថើប​(​បៀតបៀន​រាង​កាយ​)​នារី​បកប្រែ​ជនជាតិ​កូរ៉េ​ខាងត្បូង​ ហើយ​ត្រូវ​សមត្ថកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង​ចាប់​ឃាត់ខ្លួន​ដាក់​មន្ទីរឃុំឃាំង​កសាង​សំណុំរឿង​ទៅ​ស្ថាប័ន​តុលាការ​ និង​ទទួល​រង​ការ​សង​សំណង​ជំងឺ​ចិត្ត​ដល់​នារី​រង​គ្រោះ​ រួម​ទាំង​សេវា​ផ្លូវច្បាប់​ ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

បណ្ឌិតដែលជាប់ឈ្មោះជាមន្ត្រីកាន់តំណែងបានរយៈពេលខ្លី ព្រោះឃើញស្រីទ្រាំមិនបាន

​មន្ត្រីជាន់ខ្ពស់​ដែល​បង្ករឿង​អាស្រូវ​ "​ឃើញ​ស្រី​ទ្រាំ​មិន​បាន​"​នោះ​ គឺ​លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ អតីត​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​ បណ្ឌិត​រូប​នេះ​ត្រូវ​បាន​រដ្ឋ​អាជ្ញា​តុលាការ​កូរ៉េ​ខាងត្បូង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ នា​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​បាន​បង់ប្រាក់​ពិន័យ​ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​នារី​រង​គ្រោះជា​ជនជាតិ​កូរ៉េ​ខាងត្បូង​រួច​មក​ ហើយ​ក៏​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ពាំនាំ​ទាំង​ក្តី​អាម៉ាស់​សម្រាប់​បុគ្គល​ខ្លួនឯង​ សម្រាប់​ក្រុម​គ្រួសារ​ និង​សម្រាប់​ប្រទេស​ជាតិ​ នា​រាត្រី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​ តាម​ជើងហោះហើរ​លេខ​ KE​ 689​ ។​

បណ្ឌិតដែលជាប់ឈ្មោះជាមន្ត្រីកាន់តំណែងបានរយៈពេលខ្លី ព្រោះឃើញស្រីទ្រាំមិនបាន

​ក្រៅពី​ទទួល​រង​នូវ​ភាព​អាម៉ាស់​គ្រប់​យ៉ាងនោះ​ គឺ​លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ ក៏​បាន​ជាប់​ឈ្មោះ​ជា​មន្ត្រី​កាន់​តំណែង​បាន​រយៈពេល​ខ្លី​ ក្នុង​សំណុំរឿង​អាស្រូវ​ "​ឃើញ​ស្រី​ទ្រាំ​មិន​បាន​"​ ពីព្រោះ​លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ ទទួល​បានការ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៦៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នេះ​វិញ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ ។​ មាន​ន័យ​ថា​ លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ ចូល​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រយៈពេល​ត្រឹម​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ម្នាក់​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ លោក​បណ្ឌិត​ គ្រី​ ស៊ា​ង​ឡុ​ង​ នឹង​អាច​ទទួល​បាន​មុខ​តំណែង​ថ្មី​ ដ្បិត​លោក​បណ្ឌិត​រូប​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ដ៏​មាន​ឥទ្ធិពល​ ៕​

Related